បរទេស៖ ប៉ូលីសទីក្រុងហាណូយ នៃប្រទេសវៀតណាម កំពុងស៊ើបអង្កេតលើករណីបុរសម្នាក់ ដែលបានប្រើអំពើហឹង្សាទាត់ប្រដាប់ភេទក្មេងប្រុសអាយុ៦ឆ្នាំ ដែលសកម្មភាពនេះត្រូវបានចាំដោយកាំមេរ៉ាសុវត្ថិភាពនៅក្នុងជណ្ដើរយន្ដ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress

យោងតាមរបាយការណ៌ប្រព័ន្ធផ្សព្វផ្សាយមួយបាននិយាយថា បច្ចុប្បន្ននេះឪពុកម្តាយក្មេងប្រុស បានដាក់ពាក្យបណ្តឹងប្ដឹងបុរសម្នាក់នោះហើយ បន្ទាប់ពីបានមើលវីដេអូកាមេរ៉ាពីអាគារផ្ទះល្វែងរបស់ពួកគេនៅ​ Dai Mo សង្កាត់ Bac Tu Liem ប្រទេសវៀតណាម។

ដោយមើលទៅតាមវីដេអូកាំមេរ៉ាសុវត្ថិភាពបានបង្ហាញឲ្យឃើញថា នៅក្នុងជណ្ដើរយន្ដមានបុរស២នាក់ រួមទាំងក្មេងប្រុសតូចៗ៣នាក់ និងក្មេងស្រីម្នាក់ទៀត។ ដោយកំពុងតែជិះសុខៗស្រាប់តែបុរសម្នាក់នៅក្នុងចំនោមពួកគេទាំង២ បានប្រើជើងទាត់ប្រដាប់ភេទក្មេងប្រុសអាយុ៦ឆ្នាំ ដោយបុរសនៅក្បែរនោះឈរស្ងៀមហាក់ដូចជាមិនមានរឿងអ្វីកើតឡើង។

បន្ទាប់ពីជួបនូវហេតុការណ៌នេះក្មេងប្រុសនោះ ក៏បានរៀបរាប់នូវសកម្មភាពដែលបុរសជនដៃដល់ប្រព្រឹត្តិមកលើខ្លួន។ ដោយម្ដាយមិនអស់ចិត្តក៏បានសុំខាងម្ចាស់ផ្ទះពិនិត្យមើលកាំមេរ៉ា ហើយគាត់ពិតជារន្ធត់ចិត្តណាស់នៅពេលបានឃើញវីដេអូនេះ ដោយនាងបាននិយាយថា សកម្មភាពរបស់បុរសនោះ គឺមិនអាចអត់អោនបានទេ ដាច់ខាតនាងត្រូវតែដាក់ពាក្យបណ្ដឹងតាមរកមុខបុរសនោះឲ្យឃើញ។

យ៉ាងណាមិញ អត្តសញ្ញាណបុរសនោះមិនទាន់ត្រូវបានគេដឹងនៅឡើយទេ។ អ្នកគ្រប់គ្រងផ្ទះល្វែងបាននិយាយថា ពួកគេកំពុងសហការជាមួយគណៈកម្មាធិការប្រជាជន Dai Mo និងប៉ូលីសក្នុងតំបន់ដើម្បីកំណត់អត្តសញ្ញាណបុរសនោះ ដើម្បីឈានទៅដល់ការចាប់ខ្លួនស្របទៅតាមពាក្យបណ្ដឹង ៕
សូមប្រិយមិត្តអញ្ជើញទស្សនាវីដេអូ ដូចខាងក្រោម៖

https://youtu.be/flFZgFzvY44?t=14