បរទេស៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Worldofbuzz កាលពីថ្ងៃទី១៩ ខែមិថុនាបានឲ្យដឹងថា ជនជាតិឥណ្ឌូនេស៊ីពីរនាក់​ បាននាំគ្នារត់គេចគ្នា បន្ទាប់ពីធ្វើតេស្តរកឃើញវិជ្ជមាននៃវីរុសកូវីដ-១៩ ក្នុងគោលបំណងមិនព្រមព្យាបាល។

ប្រភពព័ត៌មានដដែលបានបញ្ជាកទៀតថា អ្នកទាំងពីរដែលត្រូវជាប្ដីប្រពន្ធនឹងគ្នា ពួកគេត្រូវបានអាជ្ញាធររកឃើញនៅក្នុងតំបន់លំនៅដ្ឋានមួយនៅជិត Jalan Matang Baru នៅម៉ោងប្រហែល១១និង១៥ នាទីយប់។

ស្នងការប៉ូលិសក្រុង Sarawak​ លោក Datuk Aidi Ismail បាននិយាយនៅព្រឹកនេះថ្ងៃសុក្រនេះថា“ ពួកគេទាំងពីរនាក់ត្រូវបានបុគ្គលិកក្រសួងសុខាភិបាលនាំទៅកាន់មន្ទីរពេទ្យ ដើម្បីចាត់ការនិងព្យាបាលបន្តទៀតហើយ” ។

នៅក្នុងសេចក្តីថ្លែងការណ៍កាលពីម្សិលមិញគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋ (SDMC) បាននិយាយថា ប្តីប្រពន្ធមួយគូរនេះបានរត់គេចខ្លួន​ បន្ទាប់ពីទទួលការពិនិត្យសុខភាពជាកាតព្វកិច្ច ដែលជាផ្នែកមួយនៃពាក្យសុំការអនុញ្ញាតការងារនៅទីក្រុងក្រុង Sarawak។ ហើយនៅពេលនេះមិនទាន់ច្បាស់ដឹងថា តើការចោទប្រកាន់ដែលប្តីប្រពន្ធនឹងត្រូវប្រឈមមុខចំពោះមុខច្បាប់ក្នុងការរត់គេចខ្លួននោះទេ ៕