ភ្នំពេញ៖ រាត្រីថ្ងៃទី១៣ មិថុនា ២០២០ ជាពេលដ៏សប្បាយរីករាយ និងរំភើបបំផុត ដែលមិនអាចបំភ្លេចបានសម្រាប់លោក ដែង ម៉េងស្រ៊ាង ម្ចាស់រង្វាន់សំណាងថ្មីចុងក្រោយគឺរថយន្ត Porsche Macan ពីក្រវិលកំប៉ុង ស្រាបៀរ កម្ពុជា ដោយសារពេលនេះក្រុមហ៊ុនបានប្រគល់ទាំងសោរថយន្ត និងរថយន្តដល់ដៃលោកផ្ទាល់រួចរាល់ហើយ។

ក្រោយទទួលបានរថយន្ត លោក ម៉េងស្រ៊ាង បង្ហាញអារម្មណ៍យ៉ាងដូច្នេះថា៖ «ខ្ញុំពិតជាមិនដឹងពិពណ៌នាយ៉ាងណាឲ្យសមនឹងចិត្តទេ គ្រាន់តែដឹងថា ពេលនេះខ្ញុំសប្បាយចិត្តខ្លាំង រំភើបរកអ្វីប្រៀបផ្ទឹមពុំបាន។ ហើយវាជាលើកដំបូងបំផុតក្នុងជីវិតរបស់ខ្ញុំ ដែលមានសំណាងបានបើករថយន្តទំនើប តម្លៃរាប់ម៉ឺនដុល្លារ។ មកដល់ពេលនេះ ខ្ញុំនៅតែគិតថាវាជាសុបិន ខណៈដែលក្រុមហ៊ុនបានប្រគល់រង្វាន់ឲ្យខ្ញុំរួចជាស្រេចទៅហើយនោះ»។

លោក ម៉េងស្រ៊ាង ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រុមហ៊ុនផលិតស្រាបៀរ កម្ពុជា ដែលបានប្តូរសំណាងរង្វាន់ធំនេះជូនលោកផងដែរ។

លោក Zvonimir Nemet នាយកផ្នែកបច្ចេកទេសក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងនាឱកាសប្រគល់រង្វាន់យ៉ាងដូច្នេះថា៖ «តាងនាមឲ្យថ្នាក់ដឹកនាំ យើងសូមចូលរួមអបអរសាទរដល់លោក ដែង ម៉េងស្រ៊ាង ដែលបានឈ្នះរង្វាន់ធំរថយន្តទំនើបពីស្រាបៀរ កម្ពុជា ហើយក៏សូមថ្លែងអំណរគុណដល់លោកដែលតែងតែគាំទ្រស្រាបៀរ កម្ពុជា។ យើងសង្ឃឹមថា អតិថិជន ស្រាបៀរ កម្ពុជា យើងផ្សេងទៀត នឹងមានឱកាសឈ្នះរង្វាន់ធំតូចដូចលោកដែរ»។

លោក Zvonimir បញ្ជាក់ផងដែរថា រង្វាន់រថយន្តដ៏ទំនើបពីក្រវិលកំប៉ុង ស្រាបៀរ កម្ពុជា នៅមានបន្តទៀត រួមជាមួយរង្វាន់ជាទឹកប្រាក់៥០លានរៀល ៥លានរៀល ១០ម៉ឺនរៀល ៥ម៉ឺនរៀល ជាច្រើនរង្វាន់ ដែលបានបញ្ជេញទៅលើទីផ្សាររួចជាស្រេច ដូច្នេះសូមកុំភ្លេចពិនិត្យក្រវិលកំប៉ុងរាល់ពេលគាស់ក្រវិលកំប៉ុង ៕

ពិសា ស្រាបៀរ កម្ពុជា ដោយការទទួលខុសត្រូវ!