រាជធានីភ្នំពេញ៖ កាលពីម្សិលមិញ មានបុរសម្នាក់បានយកកាំភ្លើងបាញ់សត្វ បាញ់សម្លាប់សត្វកេងកង ជាប្រភេទសត្វកម្រ១ក្បាល រួចឈរថតរូបយ៉ាងសង្ហាដោយដៃស្តាំកាន់កាំភ្លើង និងដៃឆ្វេងកាន់សត្វកេងកង ហើយយកបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ធ្វើឲ្យមានការរិះគន់ និងថ្កោលទោសពេញផ្ទៃប្រទេស សូម្បីតែឧកញ៉ាទៀ វិចិត្រ ក៏ប្រតិកម្មដែរ។

ឧកញ៉ា ទៀ វិចិត្រ បានសរសេរសារបង្ហោះនៅលើហ្វេសប៊ុកផ្លូវការរបស់លោក កាលពី១១ម៉ោងមុនថា «ខ្ញុំខំប្រឹងអភិរក្សណាស់ តែបងខំប្រឹងបំផ្លាញសត្វកម្រៗទៅវិញ !! ខ្ញុំមិនសប្បាយចិត្តសោះ សូមបងៗសមត្ថកិច្ចជួយនាំខ្លួនគាត់យកមកធ្វើការណែនាំផងបាទ»៕