ខេត្តព្រះសីហនុ៖ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យចំនួន០២នាក់ រួមនឹងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង១៤នាទីរសៀល ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ។

ជនសង្ស័យទី១/ឈ្មោះ ហ្វៀង វ៉ាងយ៉ៃ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ។

ជនសង្ស័យទី២/ ឈ្មោះ ជន ចាន់ណាក់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅសង្កាត់៤ ក្រុងព្រះសីហនុ។

ជនសង្ស័យទាំង២នាក់នេះ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុចុះបង្រ្កាបយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ។ វត្ថុតាង រួមមាន៖ ម្សៅសថ្លា ចំនួន០៣កញ្ចប់ , ជញ្ជីង ចំនួន០១ , ខ្សៀជក់ ចំនួន០១ , ដបជក់ ចំនួន០១ , ទូរស័ព្ទចំនួន០២គ្រឿង និងម៉ូតូ ចំនួន០១គ្រឿង ៕