ភ្នំពេញ៖ កម្មការនីរោងចក្រដែលជនដៃដល់ចាប់រំលោភមិនបានសម្រេច ហើយសម្លាប់ចោលយ៉ាងសាហាវឃោឃៅនោះ គ្រោះឈ្មោះ ស៊ាត ស៊ន អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅភូមិចារ ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង មានប្ដីតែរស់នៅបែកគ្នាទៅធ្វើការនៅខេត្តកំពត និងមានកូនប្រុសម្នាក់ អាយុ៧ឆ្នាំ។

នារីរងគ្រោះត្រូវបានគេប្រទះឃើញដេកស្លាប់ ក្នុងថ្លុកឈាមទាំងអាក្រាតកាយល្វែងខាងក្រោម នៅវេលាម៉ោងជាង៧យប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ នៅក្នុងបន្ទប់ជួលជាន់ទី២ ស្ថិតក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។

ចំណែកប្ដី គ្រាន់តែទទួលបានព័ត៌មានខាងលើនេះភ្លាម ក៍ជិះរថយន្តពីខេត្តកំពត មកទទួលសពប្រពន្ធនៅភ្នំពេញ ទាំងអារម្មណ៍ក្ដុកក្ដួល បន្សល់ទុកកូនប្រុសកំព្រា អាយុ៧ឆ្នាំ គ្មានម្ដាយបីបាច់ថែរក្សា រីឯឪពុកជនរងគ្រោះវិញ និយាយលែងចេញអ្វីទាំងអស់ ដោយសារតែស្ដាយកូនស្រីមានអត្តចរិតសុភាពរាបសារ អ្នកភូមិស្រុកស្រឡាញ់ចូលចិត្ត សរសើរមិនដាច់ពីមាត់ ហើយគាត់បានសំណូមពរឲ្យសមត្ថកិច្ច ដាក់ទោសទណ្ឌឃាតករឲ្យបានធ្ងន់ធ្ងរ ។ជនរងគ្រោះសព្វថ្ងៃកំព្រាម្ដាយមានតែឪពុក ហើយក៏ទើបតែមកជួលបន្ទប់ថ្មីនេះបានប្រហែល៣ខែ ស្រាប់តែជួបរឿងអកុសលបែបនេះ។

ចំណែកជនសង្ស័យឈ្មោះ វង់ ភារម្យ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបន្ទប់ជួលគ្មានលេខផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មុខរបរកម្មករសំណង់ (មានផ្ទុកសារធាតុញៀន)។

ក្រោយពេលមកជួលបន្ទប់ជាប់ក្បែរជនរងគ្រោះបានតែ៣ថ្ងៃប៉ុណ្ណោះ ក៏មានគំនិតប៉ុនប៉ងរំលោភជនរងគ្រោះ តែមិនបានសម្រេច ខ្លាចបែកកាណ៍រ ក៍ចាក់នារីរងគ្រោះបណ្ដាលឲ្យស្លាប់ យ៉ាងអាណោចអធ័មក្នុងថ្លុកឈាម ហើយរត់ក៏រត់គេចខ្លួន មិនបានតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក៏ត្រូវសមត្ថកិច្ចចាប់បានភ្លាមៗ។

ជនសង្ស័យបានសារភាពថា នៅម៉ោងប្រហែល១រសៀល ថ្ងៃទី២៨ មេសា ២០២០ ពេលស្ត្រីរងគ្រោះ កំពុងសម្រាកនៅក្នុងបន្ទប់តែម្នាក់ឯង ដោយមិនបានចាក់គន្លឹះទ្វារ ខ្លួនក៏បានឡើងទៅលបចូលក្នុងបន្ទប់របស់នាង ហើយចាក់គន្លឹះទ្វារពីខាងក្នុង ដោយកាន់យកកូនកាំបិតទៅគំរាម ឱ្យនាងស្រាតខោចេញ ដើម្បីរួមភេទ ។ ដោយសារការភ័យខ្លាចខ្លាំងពេក នាងបានស្រាតខោចេញតាមការគំរាម ។ ចៃដន្យ ខណៈខ្លួនកំពុងស្រាតខោខ្លួនឯងដែរនោះ ភ្លេចខ្លួនមួយភ្លែត ស្រាប់តែនាងបានងើបរត់ទៅបើកទ្វារ បម្រុងរត់ស្រែកហៅគេជួយ ខ្លួនក៏ស្ទុះតាមពីក្រោយចាក់ជាច្រើនកាំបិតចុងស្រួចចំកញ្ចឹង.ក ពីក្រោយ ហើយជនរងគ្រោះព្យាយាមប្រតាយប្រតប់ជាមួយ ទើបខ្លួនទាញបានឆ្នាំងសម្ល វាយចំកណ្ដាលមុខជាច្រើនបន្ថែមទៀត បណ្តាលឱ្យនាងដេកស្លាប់ផ្កាប់មុខក្នុងថ្លុកឈាមតែម្តង ។

ពេលធ្វើសកម្មភាពនោះ គ្មានអ្នកណាដឹងនោះទេ ។ បន្ទាប់មក ខ្លួនក៏រត់ចុះមកក្រោមវិញ យកម៉ូតូរបស់នាងជិះដើម្បីគេចខ្លួន តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ។
ជនដៃដល់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕