ខេត្តមណ្ឌលគិរី៖ បុរសជាឪពុកអប្រិយរំលោភកូនស្រីបង្កើត ដែលកម្លាំងនគរបាលស្រុកកោះញែក ឃាត់ខ្លួនកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ បានសារភាពថា ខ្លួនបានរំលោភកូនស្រីខ្លួនឯងអាយុ១៦ឆ្នាំ បានសម្រេច៩លើក រហូតមានផ្ទៃពោះ។

ជនសង្ស័យជាឪពុកឈ្មោះ សិង សៃ អាយុ ៤២ឆ្នាំ មុខរបរកសិករ រស់នៅចំណុចទំនប់បាក់ខាំ ភូមិណងប៊ួ ឃុំណងឃីលក ស្រុកកោះញែក។

ចំណែកជនរងគ្រោះជាកូន ឈ្មោះ ស ធយ ភេទស្រី អាយុ១៦ឆ្នាំ ។

ក្រោយចាប់ខ្លួន ជនសង្ស័យបានសារភាពថា ខ្លួនបានធ្វើសកម្មភាពរំលោភកូនស្រី តាំងពីខែតុលា ឆ្នាំ២០១៩ ខណ:ប្រពន្ធមិននៅផ្ទះ ដោយឡើងទៅខ្ទប់មាត់ រួចសម្រាតខោអាវ រួចរំលោភបានសម្រេចរហូត៩លើក និងបានគំរាមថា នឹងសម្លាប់ចោល បើសិនជានាងហ៊ានប្រាប់ទៅម្ដាយ ឬបងប្អូនសាច់ញាតិរបស់ខ្លួនណាម្នាក់។

លុះពោះកាន់ធំ ក៏ត្រូវម្ដាយបងប្អូនសាច់ញាតិ ជជីកសួរថា នាងខូចជាមួយនរណា កូនស្រីក៍ប្រាប់តាមត្រង់ថា ត្រូវឪពុករំលោភ រហូតមានផ្ទៃពោះបែបនេះ ។ បន្ទាប់មក ស្រ្តីជាម្ដាយក៏រត់ទៅដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្ដង ។
ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕