ខេត្តព្រះវិហារ ៖ តាមការចង្អុលបង្ហាញពីការិយាល័យជួញដូរ និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ជនសង្ស័យដែលអ្នកភូមិឲ្យរហ័សនាមថានាយក្រិន ពាក់ព័ន្ធករណីរំលោភក្មេងស្រីអាយុ១៣ឆ្នាំរហូតមានផ្ទៃពោះ ត្រូវសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ នេះនៅភូមិពើក ឃុំពុទ្រា ស្រុកជ័យសែន ។

ជនសង្ស័យមានឈ្មោះ ស៊ុម ហម ហៅនាយក្រិន អាយុ២២ឆ្នាំ រស់នៅភូមិឃុំខាងលើ។

ចំណែកក្មេងស្រីរងគ្រោះ សមត្ថកិច្ចមិនបានបញ្ជាក់ពីអត្តសញ្ញាណឡើយ ដោយគ្រាន់តែប្រាប់ថានាងមានផ្ទៃពោះជាច្រើនខែហើយ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះ តាំងពីអំឡុងខែតុលា ឆ្នាំ២០១៩កន្លងទៅ ស្ថិតនៅភូមិជាមួយគ្នា។

ជនសង្ស័យត្រូវបានបញ្ជូនខមកកាន់ការិយាល័យជួញដូរមនុស្សនិង ការពារអានីតិជននៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់៕