រាជធានីភ្នំពេញ៖ ក្នុងមួយថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ កម្ពុជាបាននាំចេញកសិផលចំនួន ៩មុខ ទៅកាន់ទីផ្សារពិភពលោកបានចំនួន ២៤២៦៨,៥១តោន។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា ជាការកត់សម្គាល់ កសិផលទាំង ៩មុខ ដែលកម្ពុជាបាននាំចេញរួមមាន៖ ចំណិតដំឡូងមីក្រៀម, ដំឡូងមីស្រស់, កាកសំណល់ដំឡូងមី, ម្សៅដមឡូងមី, គ្រាប់ស្វាយចន្ទី, ដំណាប់ស្វាយ, ផ្លែចេកស្រស់, គ្រាប់ពោត, និងអង្ករ៕