ខេត្តពោធិ៍សាត់៖ សមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញ ស្រាវជ្រាវតាមចាប់ជនសង្ស័យវ័យ៧៨ឆ្នាំម្នាក់ ពាក់ព័ន្ធករណីរំលោភចៅស្រីបង្កើតខ្លួនឯង ទើបមានអាយុ៨ឆ្នាំ ។

ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ នៅភូមិបាក់ត្រកួន ឃុំលាច ស្រុកភ្មំក្រវាញ ។

ជនសង្ស័យជាតា ឈ្មោះ លឹម មុយ ភេទប្រុស អាយុ៧៨ឆ្នាំ ។ ចំណែកចៅស្រីបង្កើត ឈ្មោះ ម. ក.ញ អាយុ៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុជាមួយគ្នា។

តាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបាននាំចៅស្រីបង្កើតទៅយកទឹកក្រូច និងលុយនៅផ្ទះរបស់ខ្លួន ។ ពេលឡើងទៅដល់លើផ្ទះ ជនសង្ស័យបានចាប់ចៅស្រីផ្ដួលទៅលើក្ដារ ហើយធ្វើសកម្មភាពរំលោភ ធ្វើឲ្យចៅស្រីឈឺ ក៏ច្រានតាចេញ(មិនបានសម្រេច) រួចងើបស្លៀកខោវិញ ហើយជនសង្ស័យបានហាមចៅស្រីមិនឲ្យនិយាយប្រាប់អ្នកណាម្នាក់ឲ្យដឹងពីរឿងនេះនោះឡើយ ។

លុះដល់ពេលល្ងាចថ្ងៃដដែល កុមារីរងគ្រោះបានយករឿងនេះមកប្រាប់ម្ដាយបង្កើតរបស់ខ្លួន។

ក្រោយពីស្តាប់ការរៀបរាប់របស់កូនស្រី ម្ដាយក៏បាននាំកូនស្រីរបស់ខ្លួនមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៨និង៣០នាទីព្រឹក ។

ក្រោយទទួលពាក្យបណ្ដឹង លោកតាន់ គារិទ្ធ អធិការនគរបាលស្រុកភ្នំក្រវាញ បានចាត់កម្លាំងចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលលាច ទៅដល់ផ្ទះជនសង្ស័យ ឃាត់ខ្លួនយកមកសួរនាំ តែមិនឃើញជនសង្ស័យនៅផ្ទះ ។ រហូតមកដល់ថ្ងៃទី២៩មេសានេះ ទើបសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យបាន និងនាំយកមកកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕