ខេត្តព្រះសីហនុ៖ ទូក១គ្រឿង បានបង្កឲ្យខូចខាតពោងសុវត្ថិភាព នៅឆ្នេរអូឈើទាល កាលពីយប់មិញ ហើយនៅពេលនេះ លោកគួច ចំរើន បានចុះទៅពិនិត្យដល់កន្លែងកើតហេតុ និងអំពាវដល់ម្ចាស់ទូកបង្ក ចូលខ្លួនមកដោះស្រាយ ទូទាត់សំណង រៀបចំការជួសជុលឡើងវិញ ដោយទុកឲ្យត្រឹមថ្ងៃទី៣០ ខែមេសា ពុំនោះទេ រដ្ឋបាលខេត្តនឹងចាត់វិធានការតាមផ្លូវច្បាប់។

លោកគួច ចំរើន បានបង្ហោះសារនៅមុននេះបន្តិច មានខ្លឹមសារថា « សូមឱ្យម្ចាស់ទូក ដែលបង្កការខូចខាតនូវពោងសុវត្ថិភាព នៅឆ្នេរអូឈើទាល កាលពីយប់មិញនេះ ចូលខ្លួនមកដោះស្រាយ ទូទាត់សំណង រៀបចំការជួសជុលឡើងវិញ ផុតវេលាថ្ងៃនេះ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៧ និង៣០នាទី រដ្ឋបាលខេត្តនឹងចាត់វិធានការស្រាវជ្រាវ ហើយនឹងយកមកធ្វើការផ្តន្ទាទោសពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈតាមច្បាប់ ដោយគ្មានការលើកលែង។ (ថវិការៀបចំពោងសុវត្ថិភាព រដ្ឋបាលខេត្ត ខិតខំសន្សែសន្សំថវិកាពីភ្ញៀវទេសចរណ៍ជិះទូកកំសាន្ត)»៕