រាជធានីភ្នំពេញ៖ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកនាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ គ្រាដែលរដូវវស្សានឹងឈានចូលមកដល់ ក្នុងពេលដ៏ខ្លីខាងមុខ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានជំរុញ ថ្នាក់ដឹកនាំនៃកងយោធពល ខេមរភូមិន្ទទាំងអស់ បន្តយកចិត្តទុកដាក់ ឱ្យបានខ្ពស់ ចំពោះបងប្អូនកងទ័ព ដែលកំពុងឈរជើង នៅតាមបណ្តោយព្រំដែន បណ្តាកោះ និងតំបន់ដាច់ស្រយាលនានា ។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានសរសេរយ៉ាងដូច្នេះថា ” សូមថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទទាំងអស់ បន្តយកចិត្តទុកដាក់ឱ្យបានខ្ពស់ ចំពោះបងប្អូនកងទ័ពរបស់យើង ជាពិសេសបងប្អូនដែលកំពុងឈរជើង នៅតាមបណ្តោយព្រំដែន បណ្តាកោះ និងតំបន់ដាច់ស្រយាលនានា គ្រាដែលរដូវវស្សានឹងឈានចូលមកដល់ ក្នុងពេលដ៏ខ្លីខាងមុខ”៕