រាជធានីភ្នំពេញ៖ តារាកំប្លែងជើងចាស់ នាយ កុយ ដែលតែងតែបញ្ចេញកាយវិការ និងវោហារ បម្រើចំណីអារម្មណ៍មហាជនអស់រយៈពេលជាច្រើនឆ្នាំនោះ។ ពេលនេះ កំពុងជួបទុក្ខជាទម្ងន់ ដោយបងស្រីរបស់លោកបានលាចាកពីលោកនេះ ចោលសាច់ញាតិ និងមិត្តភក្តិគ្មានថ្ងៃវិលត្រឡប់វិញ។

នាយកុយ បានបង្ហោះសារដ៏ក្រៀមក្រំនៅលើហ្វេសប៊ុកផេក របស់លោកថា « បងស្រីខ្ញុំស្លាប់ហើយសូមបងស្រីទៅអោយបានសុខចុះ បើមានជាតិក្រោយជួបគ្នាទៀត»។

ជុំវិញដំណឹងដ៏ក្រៀមក្រំនេះ «KBN» សូមចូលរួមរំលែកទុក្ខក្រុមគ្រួសារនៃសពផង និងសូមឲ្យដួងវិញ្ញាណក្ខន្ធនៃសពបានទៅកាន់ទីបរមសុខ៕