ភ្នំពេញ៖ រថយន្តដឹកស៊ីម៉ង់ត៍មួយគ្រឿង សង្ស័យថាផ្ទុកលើសទម្ងន់ ពេលឡើងលើស្ពានអាកាស៧មករា ស្រាប់តែរអិលថយក្រោយ មកបុកបង្កាន់ដៃស្ពាន ធ្លាក់ស៊ីម៉ង់៥បាវ ចុះក្រោម តែសំណាងល្អមិនត្រូវអ្នកធ្វើដំណើរដែលនៅក្បែរៗនោះទេ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ នេះ នៅចំណុចលើស្ពានអាកាស៧មករា ក្នុងខណ្ឌទួលគោក ។
ក្រោយពេលកើតហតុ គេឃើញមន្រ្តីនគរបាលចរាចរ ចុះទៅជួយសម្រួលចរាចរណ៍ផងដែរ៕

ប្រជាពលរដ្ឋ សង្ឃឹមថាអាជ្ញាធរនឹងចំណាត់ការតឹងរឹងចំពោះរថយន្តបង្កមួយនេះ ដោយគ្មានយោគយល់៕