ខេត្តបាត់ដំបង៖ ស្រ្តីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់យ៉ាងអាណោចអាធ័ម កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២០ ចំណុចច្រកឫស្សី ភូមិកែវមុន្នី ឃុំបាសាក់ ស្រុករុក្ខគិរី ដោយមិនស្គាល់សាច់ញាតិទេ។

យោងតាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូចាស់ បញ្ជាក់ថា មានឈ្មោះចាន់ សុខន កើតឆ្នាំ១៩៦២ មានទីលំនៅបច្ចុប្បន្ន ភូមិកំពង់សំណាញ់ ឃុំតាខ្មៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។

ក្រោយពីសមត្ថកិច្ចជំនាញធ្វើការពិនិត្យរួចរាល់ សពស្រ្តីរងគ្រោះ ត្រូវអាជ្ញាធរសម្រេចកប់(បញ្ចុះ)ទុកនៅនឹងកន្លែងកើតហេតុ។

បើបងប្អូនណាដែលមានបាត់សាច់ញាតិ ដូចមានឈ្មោះខាងលើ សូមទាក់ទងមកអធិការដ្ឋាននគរបាលស្រុករុក្ខគីរី តាមរយ:លេខទូរស័ព្ទ៖ 060 279 247 , 012 663 919 , 088 615 293 ៕