ខេត្ដកំពង់ស្ពឺ ៖ បុរសម្នាក់ មានអាការរមាស់ និងហើមជើង ក៏ធ្វើដំណើរទៅឃ្លីនិកឯកមួយកន្លែងរកទិញថ្នាំលេប តែអកុសល បន្ទាប់ពីលេបថ្នាំគ្រូពេទ្យហើយ ស្រាប់តែជនរងគ្រោះបែបពពុះមាត់ស្លាប់មួយរំពេញ នៅក្នុងបន្ទប់ថែទាំជំងឺទូទៅ «គិ.មធ្យម កង ពិសិដ្ឋ» ស្ថិតនៅភូមិកក់ក្រពើ ឃុំស្នំក្រពើ ស្រុកគងពិសី កាលពីវេលាម៉ោង០៧ និ១០នាទីល្ងាច ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០។

ជនរងគ្រោះ មានឈ្មោះ វ៉ែន វ៉ាន់ អាយុ៤៨ឆ្នាំ រស់នៅក្នុងមូលដ្ឋានខាងលើ។

ក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ឲ្យថា មុនការស្លាប់ជនរងគ្រោះ មានអាការរមាស់ជើងនិងហើមជើង ក៏បានឲ្យគ្រូពេទ្យផ្សំថ្នាំខាងលើ បន្ទាប់ពីលេបថ្នាំមិនទាន់បានប៉ុន្មាន ក៏បែកពពុះមាត់ស្លាប់តែម្ដង។

ដោយឡែកគណនីហ្វេសប៊ុក ចម មុនីរតន៍ ដែលបានបង្ហោះកាលពី១៩នាទីមុន មានខ្លឹមសារថា កាលពីល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០២ មានករណីបុរសម្នាក់ឈ្មោះ វ៉ែន វ៉ាន់ អាយុ៤៨ឆ្នាំ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីលេបថ្នាំគ្រូពេទ្យបានផ្សំឲ្យរួច នៅក្នុងបន្ទប់ថែទាំជំងឺទូទៅ គិ.មធ្យម កង ពិសិដ្ឋ ស្ថិតនៅភូមិកក់ក្រពើ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ»។

ជុំវិញនឹងករណីខាងលើនេះ «KBN» រង់ចាំការបំភ្លឺគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕