រាជធានីភ្នំពេញ៖ កាលពីថ្មីៗនេះ ទំនងជាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ មហាជនមានការភ្ញាក់ ក្រោយពីបានឃើញសង្ឃអាយុ៨២ឆ្នាំលាកសិក្ខបទ មកក្រាបផ្ទឹមរៀបការជាមួយនារីអាយុ២៨ឆ្នាំ តាមប្រពៃណី យកធ្វើជាប្រពន្ធ សមដូចពាក្យស្លោក «គោចាស់ប្រទះស្មៅខ្ចី»។

យោងតាមហ្វេសប៊ុកផេក ព្រះតេជគុណ Long Sopheap បានបង្ហោះកាលពី៤២នាទីនោះ មានខ្លឹមសារថា «ហ៊ឺ! 82 ហើយនៅសឹកបានទៀត ពុទ្ធោហ្អើយព្រះ! ហើយបានប្រពន្ធ28ទៀត ខ្លាំងមែន សូមចាញ់ហើយលោកតា»។

តែយ៉ាងណា ម្ចាស់ហ្វេសប៊ុកផេកខាងលើ មិនបានបញ្ជាក់ប្រាប់ថា សង្ឃវ័យចំណាស់ដែលសឹកមករៀបការជាមួយនារីវ័យក្មេងនោះ មានឈ្មោះអ្វីទេ ហើយក៏មិនដឹងថា កាលពីភេទជាសង្ឃគង់នៅវត្តណា ក្នុងមូលដ្ឋានណាទេ។

ក្រោយពីមានការបង្ហោះរូបថតសង្ឃវ័យចំណាស់សឹកមករៀបការជាមួយនារីវ័យក្មេងនោះ មានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បានចូលខមមិនជាហូរហែ ។ ជាក់ស្តែងគណនីហ្វេសប៊ុក Thorng Salim បានចូលខមមិនថា «គ្រាន់ជាងព្រះសង្ឃខ្លះត្រេកត្រអាលទាំងពាក់ស្បង់ សាទរដែលសឹកទៅដោយមិនប្រព្រឹត្តល្មើធម៌វិន័យ» ។ គណនីហ្វេសប៊ុក ព្រះចន្ទត្ថេរ ផន សុភ័ណ្ឌ បានចូលខមមិនថា «អ្វីៗអោយតែជាការពិតប្រាកដកើតឡើងនេះជាច្បាប់ធម្មជាតិ ដែលជាធម៌គួរកំណត់ដឹង លោកម្ចាស់គ្រូ»។ គណនីហ្វេសប៊ុក « Sopheap Kpc បានចូលខមមិនថា«ចៅៗសុំខ្មាសតាហើយ លោកគ្រូ»។គណនីហ្វេសប៊ុក Sokhoeun Svr បានចូលខមមិនថា «បុរសចំណាស់យកស្រីក្មេងមកធ្វើប្រពន្ធ ជាប្រធាននៃសេចក្តីវិនាស(បរាភវសូត្រ)»។

ជុំវិញនឹងករណីខាងលើនេះ «KBN» មិនទាន់សុំការបកស្រាយពីសាមីខ្លួនកូនកំលោះក្រមុំបាននៅឡើយទេ តែយ៉ាងណា យើងរង់ចាំគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕