ភ្នំពេញ៖ ក្រុមមាតាបិតា និងអ្នកអាណាព្យាបាលសិស្សជាច្រើននាក់នៅសាលាផារ៉ាហ្គន (អតីតសាលាហ្សាម៉ាន់) នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ បានទៅធ្វើការតវ៉ាជាទ្រង់ទ្រាយធំនៅមុខសាលាផារ៉ាហ្គន ជិតស្ថានទូតរុស្ស៊ី ដើម្បីទាមទារមិនឲ្យសាលាដំឡើងថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សា២០២០-២០២១ គ្រប់កម្រិត…។

តាមរយ:លិខិតតំណាងមាតាបិតានិងអាណាព្យាបាលសិស្ស ដែលបានដាក់ជូនទៅគណ:គ្រប់គ្រងសាលាអន្តរជាតិផារ៉ាហ្គន (paragon) នាព្រឹកថ្ងៃចន្ទទី២៧ ខែមេសា ឆ្នាំ២០២០នេះ គឺមានសំណើ៤ចំណុច៖ ទី១-សំណើរស្នើសុំ មិនឲ្យសាលាដំឡើងថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សា២០២០-២០២១ គ្រប់កម្រិត ទី២- សុំពន្យាពេលចុះឈ្មោះសិស្សចូលរៀន ២០២០-២០២១រហូតដល់មានការប្រកាសពីរាជរដ្ឋាភិបាល និងក្រសួងអប់រំយុវជននិងកីឡា, ទី៣- ពង្រឹងប្រព័ន្ធសិក្សាតាម អនឡាញ និងទី៤-សុំបញ្ចុះថ្លៃសិក្សាតាមអ៊នឡាញ ចំនួន៣០% ក្នុងវិបត្ដិសកលនៃកូវីដ១៩ ក៏ដូចជាវិបត្តិសេដ្ឋកិច្ចសកលផងដែរ តែខាងសាលាមិនទាន់ផ្តល់ចម្លើយណាមួយតបតាមការទាមទារនេះនៅឡើយទេ៕

https://1.bp.blogspot.com/-XGQnYmtQ964/XqafeFJgXeI/AAAAAAAAFBw/nnF2RiE7khUI1k9GXV1TEuMJAJf_wjOqQCNcBGAsYHQ/s1600/photo_2020-04-27_15-56-59.jpg