ខេត្តពោធិ៍សាត់៖ បុរសម្នាក់មិនដឹងថាមានបញ្ហាអ្វី បានសម្រេចចិត្តចងកសម្លាប់ខ្លួន កាលពីវេលាម៉ោង២១និង៣០នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ នៅភូមិកណ្ដាល ឃុំឈើតុំ ស្រុកក្រគរ ។

ជនរងគ្រោះឈ្មោះ ញឹប ទួន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ (ពោះម៉ាយ) រស់នៅភូមិ-ឃុំកើតហេតុ មិនដឹងថាមានបញ្ហាអ្វី បានយកខ្សែនីឡុងពណ៌ស មកចងកសម្លាប់ខ្លួនឯងនឹងដើមរាំង ស្ថិតនៅខាងលិចផ្ទះ ដែលមានចម្ងាយប្រហែល១៥០ម៉ែត្រ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យសាកសព រួចបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារចង.ក ខ្លួនឯងពិតប្រាកដមែន និងបានប្រគល់សពជូនឪពុកម្ដាយយកទៅធ្វើបុណ្យតាមប្រពៃណី ៕