ខេត្តរតនគិរី÷ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ លោក ចាន់ សារុន ប្រធានក្រុមកាកបាទក្រហមកម្ពុជា សង្កាត់ឡាបានសៀក ក្រុងបានលុង និងសហការីបានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ កាកបាទក្រហមខេត្តរតនគិរីផ្តល់ជូនគ្រួសារ លោក យាយ គង់ គឹមហឿន អាយុ៧៤ឆ្នាំ មានជំងឺទឹកនោមផ្អែមប្រចាំកាយដើរមិនរួចចំនួន១គ្រួសារ ស្ថិតនៅក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

នាឱកាសនេះលោកប្រធានក្រុម បានពាំនាំនូវប្រសាសន៍ ផ្ដាំផ្ញើសួរសុខទុក្ខពីលោក ថង សាវុន ប្រធានគណៈកម្មាធិការសាខាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបពិសេសជនពិការដែលកំពុងជួបការលំបាកដោយមិនប្រកាន់វណ្ណៈពណ៌សម្បុរ ជំនឿសាសនា ឬ និន្នាការនយោបាយណាមួយឡើយ។

ក្នុងនោះសម្ភារៈដែលបានផ្ដល់ជូនរួមមាន រទេះរុញជនពិកាចំនួន១ អង្ករ២៥គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ ត្រីខ ១យួរ មី១កេស ឃិត១កញ្ចប់ និង ថវិកាចំនួន១៨ម៉ឺនរៀលផងដែរ៕