រាជធានីភ្នំពេញ ៖ លោកខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ បានចេញប្រកាស លុបចោលអាជ្ញាប័ណ្ណរបស់គេហទំព័រ ចក្រវាឡ ធីវីអនឡាញ។ ក្រោយពីចាងហ្វាងគេហទំព័រ ចក្រវាឡ ធីវីអនឡាញ បានធ្វើសកម្មភាពយកព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានរំលោភយ៉ាងធ្ងន់ធ្ងរ ខាងផ្នែកវិជ្ជាជីវៈអ្នកសារព័ត៌មាន នាំឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងបានបំពានលើកិច្ចសន្យាជាមួយក្រសួងព័ត៌មាន។

សូមបញ្ជាក់ថា ការសម្រេចលុបចោលអាជ្ញាប័ណ្ណនេះធ្វើឡើង បន្ទាប់ម្ចាស់គេហទំព័រ ចក្រវាឡ ធីវីអនឡាញ បានផ្សាយព័ត៌មានចំនួន ដែលធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីមហាជន និងធ្លាប់ត្រូវបានក្រសួងព័ត៌មាន កោះហៅទៅអប់រំចំនួន២លើក តែចាងហ្វាងគេហទំព័រ ចក្រវាឡ ធីវីអនឡាញ មិនព្រមកែខ្លួន៕