ខេត្តកំពង់ធំ៖ ក្មេងប្រុសម្នាក់ចុះរាវខ្ចៅក្នុងស្ទឹង ត្រូវលង់ទឹកស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១៤រសៀល ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នុងភូមិគុម្ពោតឈូក ឃុំក្លែង ស្រុកសណ្តាន់ ។

ជនរងគ្រោះឈ្មោះ ផាន់ វាសនា ភេទប្រុស អាយុ៧ឆ្នាំ ជាកូនអ្នកភូមិខាងលើ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះត្រួតពិនិត្យជាក់ស្ដែង ពុំឃើញមានស្លាកស្នាមអ្វីគួរកត់សម្គាល់ រួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន និងបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕