ខេត្តកណ្តាល ៖ ហេតុការណ៍ប្រពន្ធនាំប្រុសសហាយទៅរួមរ័ក្សនៅក្នុងផ្ទះសំណាក់នេះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅម៉ោង០៨ និង៣០នាទីព្រឹកថ្ងៃទី២៦ ខែមេសា ២០២០ បន្ទប់ A២០ ផ្ទះសំណាក់មហាលាភ ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ។

ជនរងគ្រោះជាប្តីឈ្មោះ សួស ចម្រើន ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិ៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ។ ស្រីជាប្រពន្ធផិតក្បត់ ឈ្មោះវ៉េត អូនតូច ភេទស្រី អាយុ៣៣ឆ្នាំ ។ ជនរងគ្រោះ និងប្រពន្ធបានរៀបការអស់រយ:ពេល១៤ឆ្នាំមកហើយ និង បានចុះសំបុត្រអាពាហ៍ពិពាហ៍ត្រឹមត្រូវ នៅថ្ងៃទី០៥/០៧/២០១១ មានកូន៤នាក់ (ស្រី១ ប្រុស៣)។ប៉ុន្តែមួយឆ្នាំចុងក្រោយជីវិតប្តីប្រពន្ធរបស់គាត់រស់នៅមិនចុះសម្រុង និងឈ្លោះគ្នាជាញឹកញាប់។

ចំណែកបុរសជាប្រុសសហាយ ឈ្មោះ ងួន វិឆ័យ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិ៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា ភ្នំពេញ ។ វត្ថុតាងចាប់យកមាន រថយន្ត១ គ្រឿងម៉ាក camary ឆ្លាមឆ្នាំ១៩៩៧ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ2M 0114។

មុនពេលកើតហេតុ ដោយបាត់ប្រពន្ធ និងរថយន្ត មិនឃើញនៅផ្ទះ បុរសជាប្ដី ក៏បានតាមរកឃើញប្រពន្ធ និងប្រុសសាហាយ បានជិះរថយន្តនាំគ្នាចូលដេកផ្ទះសំណាក់មហាលាភ បន្ទប់លេខA២០ គាត់ក៏បានប្តឹងសមត្ថកិច្ចប៉ុស្តិ៍កំពង់សំណាញ់ ឲ្យចាប់ឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចាត់ការតាមច្បាប់តែម្តង៕