ព្រៃវែង: ជនសង្ស័យជាអ្នកបើកបររថយន្តតាក់ស៊ីម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង ១២និង ៤០នាទីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ដោយសារចាប់រំលោភនារីម្នាក់ជាអ្នកដំណើរម្នាក់បានសម្រេចនៅលើរថយន្ត។

ជនសង្ស័យឈ្មោះ ខុន រិត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរអ្នកបើករថយន្តតូរីស ដឹកអ្នកដំណើរពីភ្នំពេញ ទៅស្រុកមេសាង រស់នៅភូមិបឹង ឃុំច្រេស ស្រុកមេសាង ។

ចំណែកស្រ្តីរងគ្រោះឈ្មោះ ឆ.ខ ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅខេត្តស្វាយរៀង។

មុនពេលកើតហេតុ ជនសង្ស័យបានបើករយន្តពីភ្នំពេញ ទៅដល់ស្រុកមេសាង ពេលយប់។ ក្រោយពេលដាក់មនុស្សចុះអស់ សល់តែជនរងគ្រោះម្នាក់ នៅវេលាម៉ោង ៩ និង៣០នាទីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចវាលលើផ្លូវលំ ក្នុងភូមិប្រហ៊ារ ឃុំច្រេស ស្រុកមេសាង ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវ:បានសម្រេច នៅលើរថយន្ត ។ លុះព្រឹកឡើង ជនរងគ្រោះក៍ប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្ដង។

ជនសង្ស័យត្រូវបានឃាត់ខ្លួនយកមកសួរនាំនៅប៉ុស្តិ៍រដ្ឋបាលឃុំច្រេស ហើយបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តបទល្មើសដូចខាងលើមែន។

ជនសង្ស័យរួមទាំងរថយន្ត ត្រូវបញ្ជូនទៅកាន់អធិការដ្ឋាននបាលស្រុកមេសាង ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕