ភ្នំពេញ៖ លាងដៃនឹងជែលអាល់កុល វាស់កម្តៅ ពាក់ម៉ាសគ្រប់ៗគ្នា នៅក្នុងពីធីប្រគល់រង្វាន់ម៉ូតូZoomerX និងលុយ១ពាន់ដុល្លារ របស់ភេសជ្ជៈប៉ូវកម្លាំងរេដអានធ្វើឱ្យភ្ញាក់ផ្អើល។នៅថ្ងៃអាទិត្យ ទី១៩ ខែមេសា ឆ្នាំ២០២០នេះ ក្រុមការងារភេសជ្ជៈប៉ូវកម្លាំងរេដអាន បន្តប្រគល់រង្វាន់ម៉ូតូZoomerXស៊េរីថ្មី១គ្រឿង លុយសុទ្ធ១០០០ដុល្លារ និងភេសជ្ជៈប៉ូវកម្លាំងរេដអានចំនួន50កេសដល់អ្នកឈ្នះរង្វាន់មកពីខេត្តសៀមរាប។

អ្នកញ៉ាំភេសជ្ជៈប៉ូវកម្លាំងរេដអាន ដែលមានសំណាងឈ្នះរង្វាន់ម៉ូតូZoomerX ពេលនេះមានឈ្មោះ ប៉ាន់ ពន់ ភេទស្រី អាយុ៤០ឆ្នាំ មកពីស្រុកបន្ទាយស្រី ខេត្តសៀមរាប។ បងស្រីប្រាប់ថានៅស្រុកភូមិគាត់ គេចូលចិត្តហូបភេសជ្ជៈប៉ូវកម្លាំងស្រមោចក្រហម ព្រោះវាឆ្ងាញ់ ហូបទៅមានកម្លាំង ហើយត្រូវរង្វាន់ច្រើនទៀត។

ចំណែកអ្នកញ៉ាំភេសជ្ជៈប៉ូវកម្លាំងរេដអាន ដែលមានសំណាងឈ្នះរង្វាន់លុយ១០០០ដុល្លារ នៅថ្ងៃនេះ មានឈ្មោះ ឈុំ ចាន់ដារ៉ា ត្រូវរង្វាន់នៅស្រុកអង្គស្នួល។

ចំពោះអ្នកលក់រេដអានឱ្យអ្នកត្រូវរង្វាន់ម៉ូតូ មានឈ្មោះ រ៉ន សំណាង អាយុ៣១ឆ្នាំ ជាអ្នកលក់ភេសជ្ជៈនៅ   ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក៏ទទួលបានកាដូរលើកទឹកចិត្តនូវភេសជ្ជៈប៉ូវកម្លាំងរេដអាន ចំនួន៥០កេស ផងដែរ។

លោក នាង វាសនា ជាអ្នកតំណាងក្រុមហ៊ុនរេដអាន បានបញ្ជាក់ថា ទោះជាមិនមានជំងឺកូវីដ១៩ ក៏យើងត្រូវតែរក្សាអនាម័យដែរ តែពេលនេះពិភពលោកទាំងមូលកំពុងប្រឈមការរាលដាលជំងឺកូវីដ១៩ យើងទាំងអស់គ្នារឹតតែត្រូវគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលថែមទៀត ដោយការពារខ្លួនតាមរយៈការធ្វើអនាម័យ គឺឧហ្សាហ៍លាងដៃជាមួយសាប៊ូ ឬ អាល់កុល ឬ ជែលអាល់កុល និងត្រូវពាក់ម៉ាសការពាររាល់ពេលចាំបាច់ចេញខាងក្រៅផ្ទះ។ ថ្លែងប្រាប់អ្នកយកព័ត៌មានពេលកំពុងប្រគល់រង្វាន់នេះ តំណាងក្រុមហ៊ុនបញ្ជាក់ថា ស្តាប់តាមការណែនាំអំពីអនាម័យគឺជាអ្វីដែលយើងគ្រប់គ្នាត្រូវធ្វើ ហើយក្នុងអំឡុងពេលនេះរង្វាន់សម្រាប់អតិថិជនរេដអានក៏មានការបន្ថែមកាន់តែច្រើនដែរ។ ដើម្បីកុំឱ្យអតិថិជនរង់ចាំរង្វាន់យូ ក្រុមហ៊ុនក៏បានរៀបចំប្រគល់ជូនដល់អ្នកមានសំណាងជាមួយវិធីការពារទៅតាមសម័យកាល។ តំណាងក្រុមហ៊ុនជឿជាក់ថាអ្នកមានសំណាងថ្ងៃនេះក៏អាចមានសំណាងកាន់ធំនៅពេលបន្តបន្ទាប់ទៀតដែរ​​ ៕