ភ្នំពេញ៖ ស្រាបៀរMATTRID ដែលទើបតែចេញមុខក្នុងទីផ្សារប្រទេសកម្ពុជា ប្រហែល២សប្តាហ៍ប៉ុណ្ណោះ  ចាប់ផ្តើមរកឃើញអ្នកឈ្នះរង្វាន់ជាបណ្តើរៗហើយ។

នៅក្នុងពិធីប្រគល់រង្វាន់ ដែលមានទាំងការលាងដៃនឹងជេលអាល់កុល ការបាញ់អាល់កុលសម្លាប់មេរោគលើសម្ភារ ការស្ទង់កម្តៅអ្នកចូលរួម និងមានពាក់ម៉ាសការពារគ្រប់ៗគ្នាផងនោះ ក្រុមហ៊ុនស្រាបៀរMATTRIDបានបង្ហាញមុខអ្នកឈ្នះរង្វាន់ម៉ូតូZoomerX មុនគេរបស់ខ្លួនដែលជាអ្នកខេត្តក្រចេះ

https://1.bp.blogspot.com/-o35ReUEdJWM/Xp0Q4YMxLNI/AAAAAAAASA8/WtbuVhk-f_w5PWI6DRvkQCT78fFhF8mFgCLcBGAsYHQ/s1600/IMG_9978.JPG

នៅថ្ងៃអាទិត្យ ទី១៩ ខែមេសា ឆ្នាំ២០២០នេះ ក្រុមការងារស្រាបៀរម៉ាទ្រីដ បានប្រគល់រង្វាន់ម៉ូតូZoomerX ស៊េរីថ្មី១គ្រឿង ដល់យុវជន ម៉ក់ សុខឃឿង អាយុ១៩ឆ្នាំ របស់នៅឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ។ ប្អូនប្រុសបានប្រាប់ថា កាលពីសប្តាហ៍មុននេះក្នុងគ្រួសារប្អូនមានការជួបជុំគ្នាធ្វើអីហូបបន្តិចបន្តួច ហើយប្អូនក៏បានទៅទិញសា្របៀរម៉ាទ្រីដចំនួន១កេស ពីផ្ទះអ្នកលក់ ដោយចង់សាកល្បងរសជាតិស្រាបៀរថ្មីផង ហើយអ្នកលក់ប្រាប់ថាមានរង្វាន់ច្រើនផង។ ពេលហូបជុំគ្នាជិតចប់ទៅហើយ ស្រាប់តែស្រាបៀរម៉ាទ្រីដកំប៉ុងចុងក្រោយ បានផ្តល់សំណាងនឹកស្មានមិនដល់គឺម៉ូតូZoomerX មួយគ្រឿងនេះ។

https://1.bp.blogspot.com/-otgLhTMBATQ/Xp0QkstX5gI/AAAAAAAASAw/UX_Gbhu7ki4kZ06fM2XJX95xfYXNJ2HNACLcBGAsYHQ/s1600/IMG_9982.JPGចំពោះអ្នកលក់ស្រាបៀរម៉ាទ្រីដឱ្យអ្នកត្រូវរង្វាន់ម៉ូតូ មានឈ្មោះ បូវ រចនា ជាអ្នកលក់ភេសជ្ជៈនិងស្រាបៀរនៅភូមិឃុំជាមួយគ្នា ក៏ទទួលបានកាដូរលើកទឹកចិត្តនូវស្រាបៀរMATTRID ចំនួន៥០កេស ផងដែរ។

https://1.bp.blogspot.com/-kzgyd2IyQW8/Xp0QgABHqsI/AAAAAAAASAs/u34RR8trDpQ3WyZ6B3WH784ZiLtJ6I39QCLcBGAsYHQ/s1600/%25E1%259E%258A%25E1%259E%2584%25E1%259E%2590%25E1%259E%258A%25E1%259E%2584.JPGលោក នាង វាសនា ជាអ្នកតំណាងក្រុមហ៊ុនស្រាបៀរម៉ាទ្រីដ បានបញ្ជាក់ថា ដោយមិនចង់ឱ្យអតិថិជនរងចាំយូរ ក្រុមហ៊ុនសម្រេចធ្វើការប្រគល់រង្វាន់ពេលនេះតែម្តង តែយើងត្រូវគោរពការរក្សាអនាម័យនៅពេលដែលពិភពលោកទាំងមូលកំពុងប្រឈមការរាលដាលជំងឺកូវីដ១៩ យើងទាំងអស់គ្នាត្រូវគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល ដោយការពារខ្លួនតាមរយៈការធ្វើអនាម័យដោយលាងដៃជាមួយសាប៊ូ ឬ ទឹកអាល់កុល ឬ ជែលអាល់កុល និងត្រូវពាក់ម៉ាសការពារផងដែរ។ ថ្លែងប្រាប់អ្នកយកព័ត៌មានពេលកំពុងប្រគល់រង្វាន់នេះ តំណាងក្រុមហ៊ុនបញ្ជាក់ថារង្វាន់សម្រាប់អតិថិជនស្រាបៀរម៉ាទ្រីដមានច្រើនសន្ធឹកសន្ធាប់ណាស់ គឺចាប់ពី៤០ម៉ឺន ដល់ ៤០លានរៀល និងរង្វាន់ម៉ូតូZoomerX ស៊េរីថ្មី ជាច្រើនរង្វាន់ផងដេរ។ ទោះមានការប្រឈមជាមួយជំងឺកូវីដ១៩ តែរង្វាន់មានកាន់តែច្រើន ហើយក្រុមក៏បានរៀបចំប្រគល់ជូនដល់អ្នកមានសំណាងទៅតាមសម័យកាលផងដែរ។ តំណាងក្រុមហ៊ុនជឿជាក់ថាអ្នកមានសំណាងថ្ងៃនេះក៏អាចមាន សំណាងកាន់ធំនៅពេលបន្តបន្ទាប់ទៀតដែរ ៕