ភ្នំពេញ៖ សម្រាប់រដូវកាលចូលឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរ ក្រុមហ៊ុនផលិតទឹកក្រូចអាយស៍ (IZE) បានផលិតវីដេអូពាណិជ្ជកម្មដ៏ថ្មីសន្លាងមួយដើម្បីអបអរសាទរពិធី​បុណ្យ​ដ៏​​គគ្រឹក​គគ្រឹង​នេះ​ ដែលនៅក្នុងវីដេអូនោះបានរំលេចអំពីទិដ្ឋភាពនៃការជួបជុំសាច់ញាតិ មិត្តភ័ក្តិ ក្រុមគ្រួសារ និង សហគមន៍យ៉ាងសប្បាយរីករាយ ដោយមានការពិសាទឹកក្រូចអាយស៍កូឡារាល់គ្រប់សកម្មភាពផងដែរ។

លោកស្រី គង់ កុសល នាយិការទីផ្សារក្រុមហ៊ុនផលិតទឹកក្រូចអាយស៍ បានឱ្យដឹងថា៖ «វីដេអូពាណិជ្ជកម្មប្រមាណ៣០វិនាទីដែលមានការចូលរួមសម្តែងពីក្រុម SMALLWORLD SMALLBAND នេះ មានគោលបំណងលើកទឹកចិត្តដល់ការជួបជុំមនុស្សជាទីស្រលាញ់ លេងល្បែងកម្សាន្ត និងពិសាអាហាររួមគ្នាយ៉ាងមានឱជារសជាមួយទឹកក្រូចអាយស៍កូឡា ដែលប្រជាជនខ្មែរនិយមពិសាផងដែរ»។

លោកស្រីបានបន្ថែមថា៖ «រាល់ការជួបជុំទាំងអស់ប្រាកដជាកាន់តែរំភើបប្រសិនបើអ្នកទាំងអស់គ្នាមានភេសជ្ជៈដែលឆ្ងាញ់នៅក្នុងដៃ តួយ៉ាងដូចជា​ដេអូពាណិជ្ជកម្មរបស់ទឹកក្រូចអាយស៍បានបង្ហាញ គឺពិតជាធ្វើឱ្យការជួបជុំរបស់អ្នកទាំងអស់គ្នាសប្បាយ ជាមួយក្រុ​មចម្រៀងដ៏ល្បី ដែលបានជ្រើសរើសពិសាទឹកក្រូចអាយស៍នៅថ្ងៃបុណ្យចូលឆ្នាំខ្មែរយើង»។
លោកស្រីក៏សូមជូនពរប្រជាពលរដ្ឋកម្ពុជាទាំងអស់សូមរីករាយ និង​ទទួល​សិរី​សួស្ដី​ឆ្នាំថ្មី ឆ្នាំជូត រកទទួលទាន​មានបាន និងសូមក្រើនរម្លឹងដល់ប្រជាជនកម្ពុជាទាំងអស់សូមមានការប្រុងប្រយ័ត្ន រក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួនដើម្បីទទួលបានសុខភាពល្អជៀសឆ្ងាយពីជំងឺតម្កាត់នានាផងដែរ ៕

ទស្សនាស្ពតពាណិជ្ជកម្មទឹកក្រូចអាយស៍៖

https://www.facebook.com/IzeCambodia/videos/703791063492789/