រាជធានីភ្នំពេញ៖ ពលរដ្ឋខ្មែរ២នាក់ ក្នុងនោះបុរសបើករម៉ូតូកង់បីម្នាក់ និងម្នាក់ទៀត ជាស្រ្តីអ្នកបកប្រែ ឲ្យស្រ្តីជនជនជាតិអង់គ្លេសមានវីរុសកូវីដ-១៩ ក្រោយពីបានឆ្លងកាត់ការធ្វើតេស្រ្តហើយ លទ្ធផលបញ្ជាក់ថា អវិជ្ជមាន។

យោងតាមហ្វេសប៊ុករបស់នាយករដ្ឋានប្រយុទ្ធនឹងជំងឺ (CDC) នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ បានបញ្ជាក់ថា « បច្ចប្បន្នភាព ម៉ោង៥ល្ងាច ថ្ងៃទី១១ មីនា ២០២០ : ប្រទេសយើងបានរកឃើញករណីជំងឺCOVID-19 សរុបចំនួន៣ករណី
– ១ករណី ជនជាតិចិន ភេទប្រុស អាយុ៦០ឆ្នាំ ជាសះស្បើយ
– ១ករណី ជនជាតិខ្មែរ ភេទប្រុស អាយុ៣៨ឆ្នាំ កំពុងដាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប គាត់មានសុខភាពល្អ មិនមានរោគសញ្ញាអ្វីទេ តែគាត់បន្តវិជ្ជមាន COVID-19 ។ អ្នកប៉ះពាល់ទាំងអស់មិនទាន់រកឃើញវិជ្ជមាន COVID-19 ឡើយដែរ ។
– ១ករណី ជនជាតិអង់គ្លេស ភេទស្រី អាយុ៦៥ឆ្នាំ កំពុងដាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម គាត់មានសុខភាពល្អ មិនមានរោគសញ្ញាអ្វីគួរឲ្យកត់សំគាលទេ នេះជាករណីនាំចូលពីប្រទេសពីប្រទេស ។ អ្នកប៉ះពាល់ដូចជា ស្ត្រីអ្នកបកប្រែ អ្នកបើកម៉ូតូកង់៣ និងកូនគាត់ សុទ្ធតែអវិជ្ជមានCOVID-19 ។ អ្នកក្នុងកប៉ាល់ទាំងអស់បានយកវត្ថុវិភាគ ដាក់ឲ្យនៅដោយឡែក និងតាមដានសុខភាពចំនួន១៤ថ្ងៃ ។

ប្រទេសកម្ពុជាយើងមិនទាន់រកឃើញភស្តុតាងបញ្ជាក់ថា មានការឆ្លងនៅក្នុងសហគមន៍នៅឡើយទេ ។
ទូទាំងប្រទេសយើងបានធ្វើតេស្តសរុបទាំងអស់ចំនួន ៤៩៣ករណី។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥»៕