ខេត្តព្រះសីហនុ៖ កាលពីថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២០ម្សិលមិញនេះពីសាខាគយ និងរដ្ឋាករកម្ពុជា ខេត្តព្រះសីហនុ សាខាកាំកុងត្រូលខេត្តព្រះសីហនុ បានចូលរួមសហការត្រួតពិនិត្យទំនិញ ពោះវៀនជ្រូកប្រឡាក់អំបិល សម្រាប់ធ្វើសាច់ក្រក ចំនួន ៦កុងតឺន័រ របស់ក្រុមហ៊ុន T.B.L.A EX-IM Co.,LTD ដែលនាំចូលមកពីប្រទេសចិន ។ ការត្រួតពិនិត្យនេះបានធ្វើឡើងនៅនៅទីលានកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។

សូមបញ្ជាក់ផងដែរថា កិច្ចសហការត្រួតពិនិត្យទំនិញនាំចូលនេះ គឺអនុវត្តតាម ប្រកាសអន្តរក្រសួងលេខ ៥៧៤ សហវ.បក ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីកិច្ចសហការរវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានកាំកុងត្រូល និងប្រកាសលេខ ២៦៣ ព.ណ អ.តពទ.ប្រក ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ស្តីពីការកំណត់នីតិវិធីនៃការនាំចូលម្ហូបអាហារ របស់ក្រសួងពាណិជ្ជកម្ម៕