ពេលក្លាយទៅជាម្ដាយលើកដំបូង អ្នកប្រហែលជាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះពេលវេលានៃការគេងរបស់កូនអ្នក ក្នុងអំឡុងពេលមួយថ្ងៃ។ នេះជាមូលហេតុដែលធ្វើឲ្យអ្នកមានការងឿងឆ្ងល់ពីការផ្លាស់ប្តូរទម្លាប់គេងរបស់កូនអ្នក ក្នុងខែនីមួយៗ។ ដូច្នេះហើយយើងបានចងក្រងជាព័ត៌មានមួយដែលទាក់ទងនិងការគេងរបស់ក្មេង អាយុ១១ខែព្រោះវាអាចជួយអ្នកក្នុងការស្វែងយល់ថាកូនអ្នកបានគេងឬអត់ ។

ទាំងនេះជាភាពយឺតយ៉ាវនៃការគេងដែលជារឿងធម្មតាសម្រាប់ទារកចេះដើរតិះតាក់ ៖
– ទារកភាគច្រើនបានចំណាយពេលពេញមួយយប់ ក្នុងការគេងដោយពួកគេអាចយំបានតិចតួចប៉ុណ្ណោះ
– ឪពុកម្ដាយគួរតែពិនិត្យមើលយ៉ាងហោចណាស់បានម្ដង អំឡុងពេលគេងរបស់ទារកដែលមានអាយុ១ខែ មានទារកប្រហែលជា៩០%ដែលតែងតែចូលគេងនៅពេលយប់ដោយអ្នក គ្រាន់តែរំពឹងថាកូនអ្នកអាចចូលគេងនៅពាក់កណ្ដាលយប់និងនៅវេលាម៉ោង៥ទាបភ្លឺ។

មានកត្តាមួយចំនួនដែលឪពុកម្ដាយគួរតែសាកល្បងដើម្បីឲ្យកូនគេងលក់ស្រួល។ សូមអនុវត្តិតាមវិធីខាងក្រោមដើម្បីជួយកូនឪ្យគេងលក់ស្កប់ស្កល់បាន៖
– ការគេង(co-sleeping)៖អ្នកត្រូវគេងជាមួយកូនអ្នកយ៉ាងហោចណាស់ឲ្យបានមួយទៅពីរម៉ោងក្នុងមួយថ្ងៃ ព្រោះការគេងមិនត្រឹមតែល្អសម្រាប់កូនអ្នកប៉ុណ្ណោះទេវាក៏ល្អសម្រាប់អ្នកផងដែរ។
– ការគេងបែរចំហៀង(side stomach sleeping)៖ អ្នកត្រូវព្យាយាមធ្វើតាមរបៀបដដែលពេលកូនអ្នកនៅក្នុងស្បូន។ ប៉ុន្តែការធ្វើបែបនេះអាចនឹងធ្វើឲ្យកូនអ្នកគេងមិនលក់និងភ្ញាក់នៅពេលយប់។
– សំឡេងរំខាន(assuring noises)៖កូនអ្នកនឹងត្រូវបានលួងលោមដោយការប្រើប្រាស់ សំឡេងដែលស្ដាប់ទៅដូចជាសំឡេងមួយខណៈពេលដែលទារកនៅក្នុងស្បូន។
– ការយោល(Swinging)៖ទារកដែលមានបញ្ហាក្នុងការគេង នឹងអាចគេងលក់ឡើងវិញប្រសិនបើគេធ្វើការផ្លាស់ប្ដូរចលនាថែមទាំ ជួយទារកឲ្យគេងលក់បានយូរនិងស្កប់ស្កល់ទៀតផង។
– ក្បាលដោះជ័រ(pacifier)៖ត្រូវឲ្យកូនអ្នកជញ្ជក់ក្បាលដោះជ័រដើម្បីជួយឲ្យទារកមានភាពស្ងៀមស្ងាត់ និងឆាប់គេងលក់។
ទាំងនេះជាវិធីសាស្ត្រដែលឪពុកម្ដាយគ្រប់គ្នាគួរតែអនុវត្តិដើម្បីជួយដល់ដំណេកទារកមានផាសុខភាពល្អ។

ប្រភព៖ momjunction