រាជធានី​ភ្នំពេញ ៖ ម៉ោង​ប្រមាណ​៣​ទៀប​ភ្លឺ ព្រឹក​ថ្ងៃ​ទី​១១ មីនា ២០២០​នេះ ស្ដ្រី​ម្នាក់​បាន​លោត​ពីលើ​ខុន​ដូរ មួយ​កន្លែង​ឈ្មោះ​ថា (WECAN) ស្ថិត​នៅ​ផ្លូវ​លេខ​៩៩ ស្ថិត​ក្នុងភូមិ​៧ សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ បណ្តាល​អោយ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ។​

យ៉ាងណា​គេ​នៅ​មិន​ទាន់​ដឹង​មូលហេតុ​ច្បាស់លាស់​ទេ បើ​តាម​សន្ដិសុខ ប្រចាំ​នៅ​ខុន​ដូរ​ខាងលើ បាន​ឲ្យ​ដឹង​ថា ស្ត្រីជន​រង​គ្រោះ​ឈ្មោះ ឃុន ស្រី​ស្រស់ អាយុ​២៥​ឆ្នាំ ស្នាក់​នៅ​ខុន​ដូរ​ជាន់​ទី​៤ ។​

​សន្ដិសុខ​ខុន​ដូរ បន្ត​ថា មុន​ពេល​កើតហេតុ នៅ​ម៉ោង​ប្រមាណ​២​ទៀប​ភ្លឺ គេ​ឃើញ​ស្ដ្រី​រង​គ្រោះ ឡើង​ទៅ​ជាន់​ទី​៥ ក្នុង​ដៃ​នាង មាន​កាន់​កំប៉ុង​ស្រា​បៀ​និង​កែវ ស្រាប់តែ​ដល់​ម៉ោង​កើតហេតុ ឃើញ​នាង​ធ្លាក់​មក​ដល់​ក្រោយ​ស្លាប់​បាត់​ទៅ​ហើយ ។​

​ក្រោយ​កើតហេតុ​ភ្លាម​ៗ គេ​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច បាន​ចុះ​ពិនិត្យ​សាកសព នៅ​កន្លែង​កើតហេតុ និង​សន្និដ្ឋាន​ថា ស្ដ្រី​រង​គ្រោះ​ពិតជា​លោត​សម្លាប់​ខ្លួន​ពិតប្រាកដ​មែន ខណៈ​មូលហេតុ​កំពុង​ស្រាវជ្រាវ​បន្ដ ។​

​បច្ចុប្បន្ន​សព ដឹក​ទៅ​វត្ត​ស្ទឹង​មាន​ជ័យ ទុក​ដើម្បី​រក​ក្រុម​គ្រួសារ​មក​ទទួល ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕