ប្រទេសហ្វីលីពីន ៖ កាលពីថ្ងៃម្សិលមិញនេះ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ បានបញ្ជាឱ្យក្រុមសន្តិសុខរបស់លោក ដាក់ចេញគោលនយោបាយមិនឲ្យនរណាប៉ះពាល់រូបលោក ខណៈចំនួននៃការឆ្លងបានកើនឡើងដល់២០នាក់។ នេះការចុះផ្សាយរបស់ South China Morning Post។

លោក Jesus Durante មេបញ្ជាការនៃឆ្មាំសន្តិសុខការពារប្រធានាធិបតី បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា អ្នកនយោបាយ អ្នកយកព័ត៌មាន និងអ្នកចូលជួបផ្សេងទៀតជាមួយលោក Duterte និងក្រុមគ្រួសាររបស់គាត់ នឹងត្រូវបានត្រួតពិនិត្យយ៉ាងហ្មត់ចត់ និងទាន់តែមានការអនុញ្ញាត ហើយមិនត្រូវមកប៉ះពាល់លោកប្រធានាធិបតីឡើយ។

សូមបញ្ជាក់ថា ការបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះសុវត្ថិភាព លោកឌុយទើតេ នេះ ធ្វើឡើងបន្ទប់ពីស្រ្ដីអាយុ៦២ឆ្នាំម្នាក់ ដែលមិនមានប្រវត្តិធ្វើដំណើរទៅក្រៅប្រទេស បានឆ្លងវីរុសCovid-19 ៕