ខេត្តតាកែវ៖ មន្រ្តីយោធាម្នាក់ មានតួនាទីជាអនុប្រធានកងអនុសេនាធំ កំពុងដើរសុខៗត្រូវរន្ទះបាញ់ស្លាប់មួយរំពេច កាលពីវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ នៅក្នុងបន្ទាយវរ:សេនាតូចថ្មើរជើងលេខ៣១៤ ស្ថិតក្នុងភូមិត្រពាំងក្រឡាញ់ ឃុំអូរសារាយ ស្រុកត្រាំកក់ ។

https://1.bp.blogspot.com/-INSU8aZixPs/XmcQG1raorI/AAAAAAAAP6o/odyMRLWsMZ4u6rNb-WlXjLFKb36MbA3SgCLcBGAsYHQ/s1600/fdffd.JPG ជនរងគ្រោះឈ្មោះ អ៊ុក ផល្លា ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិជ្រោយស្ដែង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ មុខរបរ មេបញ្ជាការរងអនុសេនាធំ(ខ១០) ស្នាក់នៅប្រចាំការនៅក្នុងបន្ទាយ។

https://1.bp.blogspot.com/-vDDsvF8zewM/XmcQG3KJTdI/AAAAAAAAP6k/x5S7uSUZ-40R7i6woPa6xqbG0ML2_1frQCLcBGAsYHQ/s1600/fdgfhfg.JPGក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យធ្វើកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕