ភ្នំពេញ៖ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០៖ មកហើយ…មកហើយ…! ឈ្នះមហារង្វាន់ដ៏ច្រើនអស់ស្ទះ ពីសាមសុង! ងាយ ងាយ…ដោយលោកអ្នកគ្រាន់តែ ធ្វើការជាវទូរស័ព្ទGalaxy A10s, A20s និង A30s ដែលមានប័ណ្ណធានាត្រឹមត្រូវ ចាប់ពីថ្ងៃនេះរហូតដល់12 មេសា 2020 នោះ នឹងអាចមានឱកាសចូលរួមក្នុងការចាប់រង្វាន់ដែលធ្វើឡើងរៀងរាល់សប្តាហ៏នៅទូរទស្សន៍ MyTVក្នុងកម្មវិធី A1 Twist ម៉ោង 10:00-12:00 ថ្ងៃត្រង់។
កម្មវិធីដ៏អស្ចារ្យនេះនឹងធ្វើការផ្តល់ជូននូវមហារង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដូចជា៖

• ម៉ូតូ Honda ZOOMER X 2020 សរុប 4 គ្រឿង
• នាឡិកា Galaxy Watch Active2 សរុប 8 គ្រឿង
• ទូរស័ព្ទដៃ Galaxy A30s សរុប 12 គ្រឿង
• ទូរទស្សន៍ Samsung 32 អ៊ីញ សរុប 16 គ្រឿង

*លក្ខខណ្ឌចូលរួម៖
1. កម្មវិធីនេះសម្រាប់អតិថិជនដែលបានទិញ Galaxy A30s | A20s | A10s ដែលមានប័ណ្ណធានាត្រឹមត្រូវចាប់ពីថ្ងៃនេះ រហូតដល់ម៉ោង 5 ល្ងាច ថ្ងៃ 12 មេសា 2020
2. អតិថិជនត្រូវបំពេញ ភេទ អាយុ ខេត្ត/ក្រុង លេខទូរស័ព្ទ លេខអត្តសញ្ញាណប័ណ្ណ ហត្ថលេខាអតិថិជន និងឈ្មោះហាងដែលបានទិញនៅឈ្មោះ លើសន្លឹកឆ្នោត។ សន្លឹកឆ្នោតដែលបំពេញមិនគ្រប់លក្ខខណ្ឌតម្រូវ ត្រូវទុកជាអសារបង់
3. ការចាប់ឆ្នោតនឹងធ្វើឡើងរៀងរាល់ថ្ងៃអាទិត្យ និងផ្សាយបន្តផ្ទាល់នៅស្ថានីយ៍ទូរទស្សន៍ MyTV ក្នុងកម្មវិធី A1 Twist ម៉ោង 10:00-12:00 ថ្ងៃត្រង់
4. សន្លឹកឆ្នោតនីមួយៗមានសិទ្ធិចាប់ឆ្នោតបានតែ 1 ដងប៉ុណ្ណោះ
5. អ្នកឈ្នះនឹងត្រូវប្រកាសនៅលើ Facebook ផ្លូវការរបស់ Samsung និងសារព័ត៌មានផ្សេងៗ
6. អ្នកឈ្នះត្រូវមកទទួលរង្វាន់ដោយខ្លួនឯង
7. ក្នុងករណីដែលអ្នកឈ្នះរង្វាន់មិនអាចទំនាក់ទំនងបានតាមរយៈលេខទូរស័ព្ទដែលបានបំពេញក្នុងសន្លឹកឆ្នោតក្នុងរយៈពេល 3 ថ្ងៃ ក្រោយការចាប់ឆ្នោត រង្វាន់នោះនឹងត្រូវទុកជាមោឃៈ
8. អ្នកឈ្នះត្រូវភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ និងទូរស័ព្ទដែលបានទិញពេលមកទទួលរង្វាន់
9. អ្នកឈ្នះរង្វាន់ធំត្រូវមកទទួលរង្វាន់ជាផ្លូវការនៅស្ថានីយ៍ទូរទស្សន៍ MyTV ក្នុងកម្មវិធី A1 Twist និងបើករង្វាន់នៅតាមការជម្រាបពីភ្នាក់ងារ សាមសុង ។ រាល់ការចំណាយផ្សេងៗ (ការធ្វើដំណើរ ស្នាក់នៅ ការហូបចុក ។ល។) សម្រាប់ការមកបើកយករង្វាន់ជាបន្ទុករបស់អ្នកឈ្នះរង្វាន់ ។ សម្រាប់រង្វាន់ផ្សេងទៀតអ្នកឈ្នះអាចមកបើកដោយផ្ទាល់នៅក្រុមហ៊ុន សាមសុង អគារភ្នំពេញថោវ័រ មហាវិថីមុនីវង្ស ជាន់ទី 21 ឫនៅតាមទីតាំងផ្សេងៗតាមការពិភាក្សាព្រមព្រៀងរវាង សាមសុង និងអ្នកឈ្នះរង្វាន់ ។
10. បុគ្គលិកសាមសុង តំណាងចែកចាយសាងសុង និងម្ចាស់ហាងទូរស័ព្ទមិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងកម្មវិធីចាប់ឆ្នោតនេះទេ!
11. ក្រុមហ៊ុន សាមសុង សូមរក្សាសិទ្ធិក្នុងការប្រើប្រាស់រូបភាព និងព័ត៌មានលម្អិតរបស់អ្នកឈ្នះរង្វាន់ក្នុងគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មនានា
12. ក្រុមហ៊ុនសូមរក្សាសិទ្ធិកែប្រែលក្ខខណ្ឌចាប់ឆ្នោតដោយពុំជម្រាបជូនដំណឹងជាមុន
13. សន្លឹកឆ្នោតដែលដាក់នៅថ្ងៃសៅរ៍នឹងត្រូវយកទៅចាប់ឆ្នោតនៅសប្តាហ៍ក្រោយ
14. ខាងក្រោមនេះជាកាលវិភាគក្នុងការចាប់ឆ្នោត

* ការចាប់ឆ្នោតលើកទី1៖ ថ្ងៃទី 22 មីនា 2020
* ការចាប់ឆ្នោតលើកទី2៖ ថ្ងៃទី 29 មីនា 2020
* ការចាប់ឆ្នោតលើកទី3៖ ថ្ងៃទី 5 មេសា 2020
* ការចាប់ឆ្នោតលើកទី4៖ ថ្ងៃទី 19 មេសា 2020
ឱ្យឆាប់ឡើងណា៎…រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់កំពុងរង់ចាំលោកអ្នកហើយ!
ទិញភ្លាម……ឈ្នះភ្លាម! ទិញឥឡូវនេះ……ឈ្នះឥឡូវនេះ!

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរដោយផ្ទាល់នៅតាមហាង ឬដេប៉ូចែកចាយទូរស័ព្ទដៃ និងផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងមកកាន់លេខ៖ 1800 20 3232!