រាជធានីភ្នំពេញ៖ នាព្រលប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងសុខាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃប្រទេសកម្ពុជា បានទូរស័ព្ទមកលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា ដែលកំពុងធ្វើសន្និសីទកាសែត COVID-19 ឲ្យប្រកាស​ពីការលុបចោលកម្មវិធីសៀមរាបសង្ក្រាន្ត។  ក្រោយបុរសខ្មែរអាយ៣៨ឆ្នាំម្នាក់មានផ្ទុក COVID-19។

នៅមុននេះផងដែរ សម្ដេចក៏បានបញ្ជាឲ្យប្រកាស​បិទសាលារៀនថ្នាក់​បឋមសិក្សា និងអនុវិទ្យាល័យ នៅក្នុងក្រុងសៀមរាបបណ្តោះអាសន្ន។

គួរបញ្ជាក់ថា   ក្រសួងសុខាភិបាល រកឃើញជនខ្មែរដំបូងគេដែលផ្ទុកមេរោគកូរ៉ូណាគឺបុរសម្នាក់អាយុ៣៨ឆ្នាំនៅក្នុងខេត្តសៀមរាប។ បុរសអាយុ៣៨ឆ្នាំនេះ ជាមនុស្សម្នាក់ក្នុងចំណោម៤នាក់ដែលប៉ះពាល់ផ្ទាល់ជាមួយជនជាតិ ជប៉ុនដែលមានផ្ទុកមេរោកកូរ៉ូណា។