រាជធានីភ្នំពេញ៖ នាព្រលប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងសុខាភិបាលកម្ពុជា លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា នៅក្នុងសន្និសីទកាសែត COVID-19 បានប្រកាស​សម្រេចបិទសាលារៀនថ្នាក់​បឋមសិក្សា និងអនុវិទ្យាល័យ នៅក្នុងក្រុងសៀមរាបបណ្តោះអាសន្ន ក្រោយបុរសខ្មែរអាយ៣៨ឆ្នាំម្នាក់មានផ្ទុក COVID-19។

បើតាមលោករដ្ឋមន្ត្រី សាលារៀនទាំងនោះ ​នឹងបិទរយៈពេល១៤ថ្ងៃ ខណៈរដ្ឋាភិបាលកំពុងខ្នះខ្នែងទប់ស្កាត់ការរាលដាល COVID-19។

គួរបញ្ជាក់ថា នៅមុននេះបន្តិច  ក្រសួងសុខាភិបាល រកឃើញជនខ្មែរដំបូងគេដែលផ្ទុកមេរោគកូរ៉ូណាគឺបុរសម្នាក់អាយុ៣៨ឆ្នាំនៅក្នុងខេត្តសៀមរាប។ បុរសអាយុ៣៨ឆ្នាំនេះ ជាមនុស្សម្នាក់ក្នុងចំណោម៤នាក់ដែលប៉ះពាល់ផ្ទាល់ជាមួយជនជាតិ ជប៉ុនដែលមានផ្ទុកមេរោកកូរ៉ូណា។