ខេត្តកំពង់ចាម៖ ក្មេងប្រុសព្រហើនម្នាក់ បានប្រើប្រាស់គ្រឿងញៀនលើសកម្រិតទាស់សម្ដីជាមួយឪពុកបន្តិច ដោយមិនអាចទប់ស្មារតីខ្លួនបានក៏ជ្រុលយកដំបងឈើជ្រុង មកវាយឪពុកខ្លួនឯងរហូតរហូតទាល់តែស្លាប់ ក្នុងថ្លុកឈាម។ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទី យប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅភូមិក្បាលអូរ ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់។

សម្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ បុរសជាឪពុកបានស្ដីប្រដៅកូនប្រុសដែលជាជនដៃដល់តិចតួចថាមិនឲ្យប្រើប្រាស់គ្រឿងញៀនទៀតទេ ដាច់ខាតត្រូវតែផ្ដាច់ លុះកូនប្រុសស្រាប់តែក្ដៅស្លឹកត្រជាក់ងំ ដោយសារជាតិគ្រឿងញៀនជ្រាតចូលពេញនៅក្នុងខ្លួនមិនអាចទប់ស្មារតីដែលឪពុករបស់ខ្លួនតែងតែស្ដីប្រដៅដដែល ស្រាប់តែទាញដំបងឈើជ្រុងមួយនៅក្បែរខ្លួនហក់មកវាយសំពងឪពុកមួយទំហឹងរហូតដល់ទាល់តែស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអធម៌។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ពិនិត្យដល់កន្លែងកើតហេតុ រួចប្រគល់សពបុរសរងគ្រោះជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែកជនសង្ស័យក៏បានភ័យស្លន់ស្លោររត់គេចខ្លួនបាត់ស្រមោលទៅ ៕