ភ្នំពេញ៖ តន្រ្តីទេសចរណ៍ WURKZ CITY Concert នឹងបន្តដំណើរទៅក្រុងប៉ោយប៉ែតនៅថ្ងៃព្រហស្បតិ៍ និង សុក្រ ទី ៥-៦ មីនាសប្តាហ៍នេះនៅលើដីឡូតិ៍ទល់មុខទីបញ្ជាការរកងរាជអាវុហត្ថក្រុងប៉ោយប៉ែត ដែលជាទីតាំងទី ២ ដោយមានលោក ខេមរៈ សិរីមន្ត សម្តែងរួមជាមួយតារាចម្រៀងល្បីៗជាច្រើនទៀតដើម្បីបង្កើតភាពសប្បាយរីករាយដល់អ្នកគាំទ្រនៅទឹកដីក្រុងឯជាយដែនមួយនេះ។

តារាចម្រៀងដទៃទៀតដែលនឹងចូលរួមសម្តែងរួមមាន៖ លោក ឆន សុវណ្ណារាជ សុខ ស្រីនាង វង្ស តារារតនា នី រតនា រ៉េត ស៊ូហ្សាណា ឈិន ម៉ានិច្ច គឿ នភាល័យ ប៉ាច គីមមួយ និង លោក ចាន់ កូមែន។

គួរបញ្ជាក់ផងដែរថា តន្ត្រីទេសចរណ៍ WURKZ CITY Concert នេះទទួលបានការគាំទ្រយ៉ាងខ្លាំងសម្បើមពីទស្សនិកជននៅស្រុកបវេល ខេត្តបាត់ដំបងកាលពីសប្តាហ៍មុន ដោយមានមនុស្ស ចូលរួមផ្ទាល់មិនតិចជាង ៣ម៉ឺននាក់ក្នុងរយៈពេល ២ថ្ងៃតែប៉ុណ្ណោះ។

លោកស្រី គង់ កុសល នាយិការទីផ្សារក្រុមហ៊ុនផលិតភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ក៏បានផ្តាំផ្ញើរដល់អ្នកក្រុងប៉ោយប៉ែតអោយចូលរួម  ទទួលយកភាពសប្បាយរីករាយជាមួយការប្រគំតន្ត្រីនេះផងដែរ ហើយអ្នកនៅតាមគេហដ្ឋានក៏អាចទស្សនាការផ្សាយផ្ទាល់កម្មវិធីនេះនៅលើកញ្ចក់ទូរទស្សន៍ រស្មីហងមាស  HDTV ចាប់ពី ម៉ោង ៨លា្ងចតទៅផងដែរ។