ភ្នំពេញ៖ សាកសពបុរសម្នាក់ ជះក្លិនស្អុយពេញផ្ទៃទន្លេមុខឃ្លាំងសាំង ត្រូវបានប្រជានេសាទខ្មែរឥស្លាម ប្រទះឃើញ កាលពីវេលាម៉ោង ១រសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចក្បែរមាត់ច្រាំងទន្លេសាប ក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

សពបុរស មិនត្រូវបានស្គាល់អត្តសញ្ញាណនោះ ពាក់អាវយឺត ពណ៌លឿង ដៃខ្លី ស្លៀកខោខ្មៅជើងវែង ។
មុនពេលកើតហេតុ ប្រជានេសាទខ្មែរឥស្លាម បានចេញនេសាទត្រីតាមមាត់ទន្លេដូចសព្វដង។ លុះអុំទូកមកដល់ចំណុចខាងលើ ស្រាប់តែមានធុំក្លិនស្អុយ ភ្លាមនោះពួកគាត់បានអុំទូករកមើល ក៏ប្រទះឃើញសាកសពបុរសម្នាក់អណ្តែតទឹក ទើបបង្កឲ្យមានការភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានតែម្តង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅស្រង់សពឡើងលើគោក និងទំនាក់ទំនងទៅនគរបាលជំនាញកោសល្យវិច័យ ចុះមកត្រួតពិនិត្យជាក់ស្តែងតែម្តង ៕