ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យ១ ឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ាម្នាក់ ពីបទបង្កការអុកឡុកធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់នៅតាមទីសាធារណ: ប្រគល់ឲ្យកម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ជនបង្កការអុកឡុកធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់នៅតាមទីសាធារណ:នោះ ឈ្មោះ LUCIUS OKAFOR ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិនីហ្សេរីយ៉ា ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ចាប់ខ្លួននៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ពីបទ បង្កការអុកឡុកធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ នៅតាមទីសាធារណ: និងគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន ។

ជននេះចូលមកព្រះរាជណាចក្រ កម្ពុជា ប្រហែល១០ខែមកហើយ គឺចូលតាមច្រករបៀងងពីប្រទេសវៀតណាម បច្ចុប្បន្នគ្មានកន្លែងស្នាក់នៅពិតប្រាកដ និងមានសតិមិនប្រក្រតី ត្រូវបានបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេត និង អនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តតាមនីតិវិធីបន្ត ៕