ខេត្តស្វាយរៀង៖ តាយាយ២នាក់ ខណៈដែលកំពុងបើកម៉ូតូឌុបគ្នាធ្វើដំណើរមិនចាប់អារម្មណ៍ ស្រាប់តែមានរថយន្តរបស់មន្ទីរពេទ្យបង្អែកស្រុកស្វាយទាប បុកយ៉ាងពេញទំហឹង បណ្ដាលឲ្យទាំង២នាក់ យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ ធ្វើការវាស់វែង យកយានយន្តពាក់ព័ន្ធទៅរក្សាទុកបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយជាមួយក្រុមគ្រួសារជនរងគ្រោះ និងចាត់ការតាមផ្លូវច្បាប់។
ដោយឡែក សពជនរងគ្រោះទាំង២នាក់ សមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ទាំងក្តុកក្តួលជាពន់ពេក៕