រាជធានីភ្នំពេញ៖ ដោយមានការគាំទ្រពីរដ្ឋបាលខេត្តហឺណាន ក្នុងការជួយដល់វិស័យកីឡាកម្ពុជា លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ និងជាប្រធានគណកម្មធិការ ជាតិ អូឡាំកម្ពុជា បានឆ្លៀតឱកាសក្នុងដំណើរទស្សនកិច្ចនៅ ខេត្តហឺណាន បានទៅទស្សនកិច្ចសាលាសិល្បៈក្បាច់គុនសៅលិញថាហ្កូវ (Shaolin Tagou Martial Arts School) នៅទីក្រុងទឹងហ្វឹង នៃខេត្តហឺណាន់។

យោងតាមហ្វេសប៊ុកក្រសួងទេសចរណ៍បានឲ្យដឹថា សាលាក្បាច់គុនដ៏ធំនេះនឹងផ្ដល់កិច្ចសហការបណ្ដុះបណ្ដាល ក្បាច់គុន កុងហ្វ៊ូ (រួមមាន វូស៊ូ ឬ តាជី) ដល់កម្ពុជា ដោយផ្ដើមពីការបណ្ដុះបណ្ដាលគ្រូកម្ពុជា និងទទួលការបណ្តុះបណ្តាលកីឡាករកម្ពុជាតាម សំណូមពរជាក់ស្តែង របស់កម្ពុជា សំដៅធ្វើឲ្យកីឡាកម្ពុជាមានសមត្ថភាពចូលរួមការប្រកួតក្បាច់គុន កុងហ៊្វូ (វូស៊ូ តាជី) ដែលជាកីឡាយុទ្ធសីលមួយរបស់ចិន ដែលកំពុងល្បីល្បាញលើពិភពលោក ហើយដែលជាប្រភេទកីឡា មួយដែលមានបញ្ចូលក្នងការប្រកួតក្នុងតំបនអាស៊ី និងអាស៊ីអាគ្នេយ៍ ASEAN GAMES ផងដែរ។
ការជំរុញការហាត់រៀនកីឡានេះក៏នឹងចូលរួមលើកកម្ពស់កីឡា សុខភាព ទេសចរណ៍ ដែលជាចូលរួមទាក់ទាញ ទេសចរចិនមកកម្ពុជាផងដែរ៕