រាជធានីភ្នំពេញ៖ យោងតាមបណ្ដាញសង្គមហ្វេសប៊ុករបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឲ្យដឹងថា នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤ រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះមាននាវាទេសចរណ៍ SEABOURN OVATION សញ្ជាតិ BAHAMAS មាន បណ្តោយ ២១០ ម៉ែត្រ និង ទទឹង ២៨ ម៉ែត្រ ជំរៅទឹក ៦ ម៉ែត្រ ដែលមានអ្នកដំណើរចំនួន ៥៦៥ នាក់នាវិក ចំនួន ៤២៧ នាក់ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅម៉ោង ៥:៤០ និង ចាកចេញនៅ ម៉ោង ២០:០០ ៕