រាជធានីភ្នំពេញ៖ បុរសម្នាក់ ត្រូវជនមិនស្គាល់មុខកាប់សម្លាប់គ្មានប្រណី រួចយកភ្លើងដុតសពចោលទៀត បណ្តាលឲ្យរោលខ្លោចរួញក្រញង់ ហើយសពត្រូវពលរដ្ឋប្រទះឃើញ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៨ និង០៨ នាទីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ស្ថិតតាម សង្កាត់កំបូល ខណ្ឌកំបូល ។

ជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណទេ ហើយសពមានសភាពរោលខ្លោច។ ពេលនេះ កម្លាំងសមត្ថកិច្ចជំនាញបានចុះទៅធ្វើកោសល្យវិច័យ សពជនរងគ្រោះ ដើម្បីរកអត្តសញ្ញាណ និងសាច់ញាតិ ។ បន្ទាប់មកធ្វើការស្រាវជ្រាវវែកមុខជនដៃដល់ជាឃាតករ រួចធ្វើការចាប់ខ្លួនមកផ្តន្ទាទោសតាមផ្លូវច្បាប់។
សម្រាប់ព័ត៌មានលម្អិតយ៉ាងណា « KBN» នឹងផ្សាយនៅពេលក្រោយបន្តទៀត៕