រាជធានីភ្នំពេញ៖ លោកតាម្នាក់ដែលត្រូវបានគេស្គាល់ថាជាអតីតជាងគំនូរដ៏ល្បីល្បាញម្នាក់ក្នុងទសវត្សរ៍ឆ្នាំ៨០ និង៩០ បច្ចុប្បន្នដោយសារតែការស្រឡាញ់ពេញចិត្តនូវចំនេះជំនាញរបស់ខ្លួនលោកតានៅតែបន្តធ្វើដដែល បើទោះបីគ្មានការគាំទ្រយ៉ាងណាក៏ដោយ។

កាលពីពេលថ្មីៗនេះបើយោងតាមការបង្ហោះរបស់ផេកហ្វេសប៊ុកឈ្មោះ​ Hanuman  បានបង្ហោះរូបលោកតាប៉ុន្មានសន្លឹក ហើយបានសរសេររៀបរាប់ថា៖ « អ៊ុំប្រុសម្នាក់នេះគឺជាជាងគំនូរដ៏ល្បីល្បាញម្នាក់ក្នុងទសវត្សរ៍ឆ្នាំ៨០ និង៩០។ គាត់ជាជាងគំនូរដែលគូររូបប៉ាណូ (Banner) រឿងកុន តាមរោងកុននានាក្នុងរាជធានីភ្នំពេញ សរសេរអក្សរឆ្លាក់លើស្លាកពាណិជ្ជកម្មផ្សេងៗ ព័ត៌មានផ្សព្វផ្សាយ សារជូនពរ សាររំលែកទុក្ខ ។ល។

លើផ្ទាំងក្រណាត់ ឬផ្ទាំងក្រដាស។ដោយសារបច្ចេកទេសនៃការបោះពុម្ពកាន់តែទំនើប ចំនេះជំនាញ ភាពប៉ីនប្រសព្វ និងទេពកោសល្យរបស់គាត់ស្ទើរតែគ្មាននរណាម្នាក់បានស្គាល់ ត្រូវបានបំភ្លេច និងបោះបង់។ ប៉ុន្តែដោយសារតែការស្រលាញ់ពេញចិត្តនូវចំនេះជំនាញរបស់ខ្លួន គាត់នៅតែបន្តធ្វើការងារនេះទោះបីមិនសូវមានការគាំទ្រយ៉ាងណាក៏ដោយ។សព្វថ្ងៃគាត់មានកូនតុដ៏តូចមួយនៅខាងកើតផ្សារធំថ្មី មុំតូបលក់ផ្កា ចាំទទួលការងារដូចជាសរសេរសារជូនពរ ឬសាររំលែកទុក្ខ ដែលខាងអ្នកលក់ផ្កា ឬក៏អតិថិជនចាស់ៗប្រគល់អោយ។ កម្រៃដែលគាត់យកពីអតិថិជនគឺថោកស្ទើរតែមិនជឿ។ បើលោកអ្នកបានទៅកាន់ផ្សារធំថ្មី គួរចំណាយពេលត្រឹម៥ ទៅ ១០នាទី មើលការងាររបស់គាត់ លោកអ្នកនឹងកោតសរសើរជាក់ជាមិនខាន » ៕

https://1.bp.blogspot.com/-XT3LFhmNVSc/XiKDPAUW4EI/AAAAAAAAKyg/WVEyasWNib0Ln5Qy8mswWJb-X9NbXyyGQCLcBGAsYHQ/s1600/Capture.JPG