ភ្នំពេញ៖ បុរសជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យន័រតុង ម្នាក់ លួចទាក់ទងស្នេហាប្រពន្ធគេទើបតែរៀបការថ្មីៗ ប្ដីគេតាមទាន់ ធ្វើឲ្យប៉ះពាក្យសម្ដីគ្នា ផ្អើលដល់បងប្អូនទាំងសងខាង មកធ្វើការសម្របសម្រួលគ្នា ។ទីបំផុត ជនរងគ្រោះជាប្តីប្រកាសថា ស្រីផិតក្បត់នោះ លែងជាប្រពន្ធខ្លួនទៀតហើយ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨ និង៣០នាទីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចហាង Pizza Company ត្រង់ចំណុចមុខមាត់ទន្លេ ក្បែរព្រះរាជវាំង តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ។
ជនរងគ្រោះជាប្តីមានឈ្មោះ ប៉ុន ឈឿន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរធ្វើការនៅអគ្គិសនីកម្ពុជា(EDC) ស្នាក់នៅបច្ចុប្បន្នម្តុំសាលាបាក់ទូក សង្កាត់វាលវែង ខណ្ឌ៧មករា បានឲ្យដឹងថា ប្រពន្ធគាត់ឈ្មោះ កល្យាណ ភេទស្រី អាយុ២៥ឆ្នាំ ទើបរៀបការជាមួយគ្នា បានមួយខែប៉ុណ្ណោះ ស្រាប់តែកើតរឿងធ្វើឲ្យគាត់នឹកស្មានមិនដល់ ដោយប្រពន្ធគាត់ បានលួចទាក់ទងស្នេហាជាមួយប្រុសម្នាក់ មិនស្គាល់អត្តសញ្ញាណ គ្រាន់តែដឹងថា ជាគ្រូសាស្ត្រាចារ្យនៅសាកលវិទ្យាល័យន័រតុន។

ជនរងគ្រោះជាប្តីបានបន្តថា មួយរយ:ចុងក្រោយនេះ ប្រពន្ធគាត់មានចរិតប្លែកៗ មិនដែលនៅផ្ទះនោះទេ គឺចេញពីផ្ទះបាត់ៗ ពេលខ្លះដាច់យប់ទៀតក៏មាន ទើបគាត់សង្ស័យ ក៏លួចតាមដានប្រពន្ធគាត់ រហូតដល់ម៉ោងថ្ងៃត្រង់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ក៏ទាន់ប្រពន្ធគាត់ បានចូលទៅផ្ទះសំណាក់ ជាមួយប្រុសថ្មី នៅម្តុំផ្សារដើមថ្កូវ ហើយគាត់បានតេហៅបងប្អូនទាំងសងខាង ឲ្យមកជុំគ្នា ដើម្បីឃើញឲ្យជាក់ស្តែង រួចក៍បែកគ្នាអស់ទៅ។
លុះដល់ព្រលប់ថ្ងៃដដែល ស្រាប់តែឃើញប្រពន្ធគាត់ និងប្រុសសហាយអង្គុយញ៉ាំភីស្សានៅហាង
Pizza Company ខាងលើ ទើបគាត់ចូលទៅសួរនាំ ក៍កើតជារឿងឈ្លោះប្រកែកគ្នា ភ្លាមៗនោះ សាច់ញ្ញាតិទាំងសងខាង ក៏បាននាំគ្នាមកសម្របសម្រួលគ្នាព្រោះមិនចង់ឲ្យមានអំពើហិង្សា។
ក្រោយពេលកើតហេតុ ជនរងគ្រោះជាប្តីមានឈ្មោះ ប៉ុន ឈឿន សូមប្រកាសថា ស្រីឈ្មោះ កល្យាណ មិនមែនជាប្រពន្ធគាត់ទៀតទេ គឺឈប់ទាក់ទងគ្នាជារៀងរហូត ចំណែកខាងបុរសជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យន័រតុន លួចទាក់ទងជាប្រពន្ធគាត់នោះ នឹងត្រូវដោះស្រាយគ្នានៅពេលក្រោយទៀត៕
ដើម្បីជ្រាបថា សាច់រឿងកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖

https://www.facebook.com/chsknews/videos/2425516717575600/