តាកែវ៖ បុរសវ័យចំណាស់ម្នាក់ស្រវឹងស្រា បើករថយន្តទៅបុកម៉ូតូពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់
កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៤ និង ៥នាទីរសៀល លើផ្លូវលេខ129E ត្រង់ចំណុចខាងកើតភូមិរលួស ស្ថិតភូមិរលួស ឃុំឆ្លប្រជុំ ស្រុកកោះអណ្ដែត ។

https://1.bp.blogspot.com/-ls9BTR14JHI/XiJxMd_88yI/AAAAAAAAKwk/sZHP2AZxTeU4e-Y3yT1uomkcXvxLN0QFACLcBGAsYHQ/s1600/%25E1%259E%2590%25E1%259E%2584%25E1%259E%258A%25E1%259E%25A0%25E1%259E%2584%25E1%259E%258A.JPGអ្នកបើកបររថយន្តបង្កឈ្មោះ ឌិន តុង ភេទប្រុស អាយុ៧១ឆ្នាំ មុខរបរជាងក្រឡឹង មានទីលំនៅភូមិទូមដើមក្រូច ឃុំរមេញ ស្រុកកោះអណ្ដែត។

ជនរងគ្រោះជាអ្នកជិះម៉ូតូ ឈ្មោះ ហង់ ធុល ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុ។
មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក វិស្តូ ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេ្ 2T-9940 បើកបរដោយឈ្មោះ ឌិន តុង ក្នុងស្ថានភាពស្រវឹង។។ ខណ:មកដល់ចំណុចខាងលើបានរេចង្កូតទៅបុកជាមួយម៉ូតូម៉ាក ស្មាក់វី ពណ៌ខ្មៅ ពាក់ផ្លាកលេខ 1E-6678 បើកបរដោយឈ្មោះ ហង់ ធុល បណ្ដាលឲ្យរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យស្រុកកោះអណ្ដែត។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើការវាស់វែង និងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីដោះស្រាយគ្នានាពេលក្រោយ៕

https://1.bp.blogspot.com/-H3sVVH49MXE/XiJxMJa2tmI/AAAAAAAAKwc/Q49OsuiP3-oEppxtHAHnaYuEN6PzBXx8gCLcBGAsYHQ/s1600/%25E1%259E%2590%25E1%259E%2590%25E1%259E%258A%25E1%259E%259F%25E1%259E%2584.JPG