ភ្នំពេញ៖ កម្មករសំណង់ម្នាក់ចង់មានឆាប់ បែកគំនិតជួញដូរគ្រឿងញៀនជាងកន្លះគីឡូក្រាម សមត្ថកិច្ចក្របួចជាប់ កាលពី ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ១៩៨៦ ភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនសង្ស័យឈ្មោះ ពឹង គឹមហ័ន ភេទប្រុស អាយុ៣៥ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដកហូតម្សៅក្រាមពណ៍សថ្លាចំនួន០១ថង់ធំ ប្រហែលជាងកន្លះគីឡូក្រោម និងម៉ូតូ០១គ្រឿង ម៉ាកកាវាសាគី ពណ៌ផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ1CA-4454 ។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ កសាងសំណុំរឿង ដើម្បីចាត់ការតាមច្បាប់ ៕