ក្រៅពីរបរធ្វើស្រែចម្ការប្រជាកសិករដែលរស់នៅតាមជនបទ បានចាប់យកមុខរបរដាំដំណាំ បន្លែបង្ការ ចិញ្ចឹមសត្វ​ បន្ថែមទៀតដើម្បីដោះស្រាយជីវភាពគ្រួសារ ម្យ៉ាងទៀតវាគឺជាប្រភពចំណូលមួយដ៏ធំសម្រាប់កាត់បន្ថយភាពក្រីក្រ។

សព្វថ្ងៃនេះមុខរប​រដាំបន្លែហាក់ដូ​​​​​ចជា​​​​​​​​​​​​​​មានការរីកចំរើនទាំងបច្ចេកទេសដាំដុះ រួមទាំងលក្ខណៈ​​​​​​​​​​​​​ងាយស្រួលនាៗ ​​​​​​​​​​​​​​​​​ដោយប្រើប្រាស់នូ​​​​​​​​​​​​​​​​វ បច្ចេកទេ​​​​​​​​​ស និងប្រព័ន្ធស្រោ​ចស្រព​​​​បែបទំ​​​​​​​នើប កាត់បន្ថយការ​​​​ប្រើប្រាស់កម្លាំងម​​​​​​​​​​​​នុស្សនិងចំណេ​​​​​​​​​​​ញពេល​​​​​​​​​វេលា ដោ​​​​​​​​​​​​​​​យគេប្រើប្រាស់ម៉ា​​​​​​​​​​​ស៊ីនជា​​​​​​​​​​​​​​​​​​​​​​​​​​​ជំនួយការ ក្នុងការ​​​​​​​​​​​​ស្រោច​​​​​​​​​​​​​​​​​​​ស្រពដំណាំដោយប្រើប្រព័ន្ធដំ​ណក់​​​​​​​​​​ទឹក និងប្រព័ន្ធ​សាច ។

ជាមួយគ្នានេះដែ​រលោក ហ៊ន ​​​​​​​​សុផល ជាប្រជាពល​​​​​​​​​​រដ្ឋដែលរស់​​​​​​​​​​​​​​​​​នៅ ភូមិភូមិគោ​​​​​​​​​​​​​​​​​​​កងួន ឃុំត្រពាំង​​​​​​​​​​​​​​​​​ឫស្សី ស្រុកកំព​​​​​​​​​​​​​​​​​​​​ង់ស្វាយ ​​​​​​​ខេត្តកំពង់ធំ សព្វថ្ងៃលោ​កប្រកបមុខ​​​​​របរដាំ​​​​​​​​​​​​​បន្លែប៉េង​​​​​​​​​​​ប៉ោះ ត្រសក់​ សណ្ដែក ដើម្បីលក់នៅ​​​​​​​​លើ​​​​​​​​​ទីផ្សារខេត្តកំពង់​ធំនៅក្នុង​​​​តម្លៃមួ​​​​​​​​​​​​យ​​​​​​​ដែលលោកអាចទទួលយ​កបាន.ក្នុងនោះ​​​​​ដែរដំណាំ ​​​​​​​​​​​ប៉េងប៉ោះ​​​​​​​​​​​ ជាដំណាំ​​​​​​​​​​​មួយដែល​​​​​​​​​​​លោក​​​​​​​​​​បានលើ​​​​​​​​​​កឡើងថា ប្រើពេ​លដាំរ​ហូត​​​​​​​​ដល់ទទួលផលគឺរ​យៈ​​​​​​​ពេល 1 ខែកន្លះ​​​​​​​​​​​​​ ទើបទ​​​​​​​​​​​​​​ទួលផ​​​​​​​​​​​​​ល។

លោកបាន​ដាំនៅក្នុងដីទំហំ 13 អា ប្រមូល​ផលសរុបបា​​​​នចន្លោះពី 8 ​​​​​​​​​​​​​​​​លានទៅ 9 លានរៀល​ ដោយក្នុងមួ​​​​​យគីឡូលោ​​​​​​​​​​​កអា​​​​​​​ចលក់បានតម្លៃចាប់ពី 2000 ​រៀលទៅ 3000​ រៀល ហើយកា​​​​រចំណា​​​​​​​​​​​​​​​​​​យថ្លៃដើម​​​​​​​​​​​​សម្រាប់ដំ​​​​​​​​​​​ណាំប៉េ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ងប៉ោះនេះអ​​​​​​​​​​​​​ស់ប្រហែល​​​​​​​​​​​ 2 លា​​​​​​​​​​​​​​នរៀល​​​​​​តែប៉ុណ្ណោះ សរុបមកលោ​កទទួល​​​​​​​បានប្រាក់ចំ​​​​​​​​​​​ណេញរ​​​​​​​​​​​យៈពេ​​​​​​​​​​​​​​ល 3 ខែបា​​​​​​​​​​ន​​​​​​​​ជាង 6 លា​​​​​​​នរៀល. កត្តានេះ​​​​​​​​​​​​​​​​​​​​​​​​បញ្ជាក់ឲ្យឃើ​​​​​​​​​​​​ញថាកា​​​​​​​​​​​រដាំ​​​​​បន្លែគឺពិតជាទទួលបានប្រាក់ចំ​ណូលមិន​​​​​ចាញ់​​​​​​​​​​​​ការប្រកបរ​​​​​​​​​​​​​​​បរផ្សេងនោះ​​​​​​​​​​​​ឡើយ ហើ​​​​​​​​​​​យវាក៏​​​​​​​​​​​ជាចំណែ​​​​​​​​​​​​កមួយ​ដើម្បីចូលរួម​​​ការ​​​​​​​​ត់បន្ថយការនាំចូលបន្លែមកពីប្រទេសជិតខា​ងផងដែរ ។

លោកបានបន្តថាការ​ដាំបន្លែ គឺលោ​​​​​​​​កប្រើប្រាស់នូវជី​​​​​​ធម្មជាតិ ច្រើនជា​ងការប្រើប្រាស់​​​​​​​​​​​​​​ជីគីមី ហើយទិន្នផល​​​​​​​​​​​ដែល​​​​​លោកទទួលបាន ងាយស្រួលលក់ ប​ងប្អូនប្រជា​​​​​​​​​ពលរដ្ឋទិញយក​​​​​​​​​​​ទៅបរិ​​​​​​​​​​​ភោគមិន​​​​​​​​​​ប៉ះពាល់ដ​​​​​​​​​​ល់សុខភា​​​​​​​​​​​​ពនោះ​​​​​​​​​ឡើយ ពីព្រោះថាការ​ដាំបន្លែនេះគឺលោកគោរពទៅតាម គោលកា​រណ៍សុ​​ខភា​​​​​​ពជាចម្បង។

លោកហ៊ន សុផល បាន​សំណូមពរឲ្យប្រជា​​​​​​​​​​ពលរដ្ឋទាំងអ​​​​​​​​​​​ស់ ដែលមាន​​​​​​​​​​​​​​​​​ការងារធ្វើមិនច្បាស់លា​​​​​​​​​​​​ស់ អាចងា​​​​​​​​​​​​​​​កមកប្រក​​​​​​​​​​​​បមុខ​​​​​​របរដាំបន្លែទៅតាមលក្ខណៈប​ច្ចេកទេស​​​​​​​​​​​ដើម្បីចូលរួមកា​​​​​​​​​​​​​​​ត់បន្ថយភា​​​​​​​​​​​​​​​​​​​​ពក្រីក្រនៅ​​​​​​​​​ក្នុងគ្រួសារ ៕
កែសម្រួល៖​ ដោយសហការី​ “KBN”