ភ្នំពេញ៖ បុរស​​មេ​គ្រួសារវ័យ៣១ឆ្នាំ​​ម្នាក់​​​​ ​នៅភូមិ​តាងួន សង្កាត់​កាកាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ក្រុងភ្នំពេញ ស្រែក​​ផ្អើល​​សមាជិក​គ្រួសារ​ទាំង​មូល​​ ដែល​កំពុង​​លង់លក់​ក្នុង​ដំណេក​ ពាក់កណ្តាល​​អធ្រាត្រ​ឈាន​ចូលថ្ងៃទី​៨ មករា ដោយសាររំភើប​​ពេល​​គាស់​ត្រូវ​​​រង្វាន់​​​៤០លានរៀល​ពី​ភេសជ្ជៈ​ប៉ូវកម្លាំង វើក WURKZ។

អ្នក​ស្រី ស៊ឹម ស៊ីថា ដែល​ជា​ភរិយា​របស់​បុរស​ខាង​លើ​ ថ្លែង​ទាំង​ហួសចិត្តថា «ប្ដី​ខ្ញុំ​គាត់​ស្រែក​ខ្លាំង​ៗ​​ ខ្ញុំឈ្នះបានរង្វាន់​៤០លានរៀលពី​ភេសជ្ជៈ​ប៉ូវកម្លាំង វើក WURKZ ហើយម៉ាក់វា»។

អ្នក​ស្រីបន្តថា៖ «ខ្ញុំមិនសូវជាជឿប៉ុន្មានដែរទេដំបូងឡើយ ដោយសារគាត់និយាយដូចជានៅស្រវឹង តែដល់ពេលគាត់​ឲ្យ​ខ្ញុំមើលក្រវិលកំប៉ុង ខ្ញុំពិតជា​រំភើបខ្លាំងមែនទែន ព្រោះវាពិតជាលេខ​៤០លានរៀលមែន»។

អ្នក​ស្រី​ ស៊ីថា បញ្ជាក់​ថា ប្តីអ្នក​ស្រីតែងតែ​យកភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ដែលលោកស្រីទុកសម្រាប់លក់ទៅ​ពិសា​រហូត​​ឲ្យ​តែគាត់​ស្រវឹងម្តងៗ ដើម្បី​បន្សាប​ភាព​ស្រវឹង តែលើកនេះគាត់​បានយក​​ប៉ះកំប៉ុង​​មាន​រង្វាន់​៤០លានរៀល ដែល​ធ្វើ​ឲ្យ​គាត់​​ឆាប់​ស្វា​ង​លឿន​​​តែ​ម្តង។ ដើម្បី​អបអរសាទរ​ជាមួយរង្វាន់​ខាងលើនេះ អ្នក​ស្រីនឹងយកប្រាក់នេះទិញឡានថ្មីមួយសម្រាប់ជូនកូនៗ និង​ក្រុម​គ្រួសារ​ដើរលេងចូលឆ្នាំចិនខាងមុខនេះ៕